ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល កំពុងពិចារណា ដាក់ប្រទេសកម្ពុជា ក្នុងភាពមានអាសន្ន ដោយសារកូវីដ១៩ (វីដេអូ)

ប្រមុខរាជរដ្ឋាភិបាល កំពុងពិចារណាដាក់ប្រទេសកម្ពុជា ក្នុងភាពមានអាសន្ន ដោយសារកូវីដ១៩

ប្រមុខរាជរដ្ឋាភិបាល កំពុងពិចារណាដាក់ប្រទេសកម្ពុជា ក្នុងភាពមានអាសន្ន ដោយសារកូវីដ១៩https://dap-news.com/national/2020/03/25/43691/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ពុធ 25 មីនា 2020

ភ្នំពេញ ៖ ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងរងការរាតត្បាត ដោយសារជំងឺកូវីដ១៩នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា សម្ដេចកំពុងពិចារណា ទួលថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជានុញ្ញាត ដាក់ប្រទេស ឲ្យស្ថិតនៅក្នុងភាពមានអាសន្ន ។

គម្រោងដាក់ប្រទេស ក្នុងភាពអាសន្ន របស់សម្ដេចតេជោបែបនេះបាន ធ្វើឡើងស្របពេលដែលពិភពលោក កំពុងមានការព្រួយបារម្ភ ចំពោះការរីករាលដាល់ជាសកល នៃជំងឺកូវីដ១៩ និងក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងតែរាតត្បាតដោយជំងឺកូវីដ១៩ ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៥ មីនានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំកំពុងឲ្យពិនិត្យលទ្ធភាព ប្រើប្រាស់នូវមាត្រា២២ នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុំ គ្មានប្រសិទ្ធភាព ។ មាត្រា២២ ដែលចែងថា ក្នុងប្រទេស ដែលមានមហន្តរាយ ជួបនូវគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ដាក់ ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាព ពីនាយករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដូច្នេះខ្ញុំក៏អាចស្នើសុំការ ឯកភាពពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា និងស្នើសុំពីព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា ការដាក់ប្រទេសក្នុងភាពមានអាសន្ននេះ គឺមានប្រទេសដទៃបានធ្វើរួចហើយ ដូចជាថៃ និងឥណ្ឌា ។ ហើយសម្តេច ក៏កំពុងសិក្សា ពីវិសាលភាព នៃការដាក់ប្រទេស ក្នុងភាពមានអាសន្នផងដែរ ។

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងសិក្សាផ្លូវច្បាប់ ដាក់បទបញ្ជារឹបអូសម៉ាស់ នៅតាមទីផ្សារ និងឱសថស្ថាន ដែលអាចឈានទៅបិទ ឱសថស្ថានទាំងនោះលែងឲ្យដំណើរ ការរកស៊ីអស់មួយជីវិត កុំឲ្យមានការដំឡើងថ្លៃម៉ាស់តទៅទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ មីនា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៩៣នាក់ ក្នុងនោះ ៦នាក់ បានជាសះស្បើយ ៕ ដោយ៖ ខា ដា

To Top