ព័ត៌មានជាតិ

កម្រងរូបភាព កងទ័ពរំដោះប្រជាជនចិន ប្រគល់បរិក្ខារពេទ្យប្រឆាំងកូវីដ១៩ ជូនកងយោធពលខេមរូមិន្ទ នៅព្រលានយន្តហោះ

ភ្នំពេញ៖ នាថ្ងៃទី១ ខែមេសា យន្តហោះមួយគ្រឿងប្រភេទIL-76ដែលជាយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិនដែលបានដឹកជញ្ជូនសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19ដែលជាជំនួយលើកទី២ជូនចំពោះភាគីកម្ពុជា ត្រូវបានចុះចតយ៉ាងជោគជ័យក្នុងអាកាសយានដ្ឋានរាជធានីភ្នំពេញ។

លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និង នាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមស្វាគមន៍ និងព្រមទាំងបានរៀបចំពិធីប្រគល់ និងទទួលសម្ភារៈក្នុងអាកាសយានយន្តផងដែរ។

រូបភាព៖ តាំង ឈិន សុធី (AFP PhnomPenh)

To Top