ព័ត៌មានជាតិ

ទស្សនៈ និងមតិ ៖ ស្វែងយល់អំពីភូមិសាស្ត្រ នយោបាយ

ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយ ព័ត៌មាន នយោបាយ នៅកម្ពុជា បានលើកឡើង ជាទស្សនទានមួយចំនួន ទាក់ទិនអំពីភូមិសាស្ត្រ នយោបាយ និងមហិច្ឆតា របស់ប្រទេសមហាអំណាច ដើម្បីត្រួតត្រាពិភពលោក សម្រាប់ជាការចែករំលែក ចំណេះដឹងនិងសិក្សា ស្វែងយល់បន្ថែម។

ទស្សនៈទាក់ទង នឹងភូមិសាស្ត្រនយោបាយនិងមហិច្ឆតា របស់ប្រទេសមហាអំណាច ដែលលោក សយ សុភាព បានលើកឡើងរួមមានដូចជា ៖

១:ភូមិសាស្ត្រនយោបាយ ជាត្រីវិស័យ សម្រាប់ កសាងសេដ្ឋកិច្ច និង យុទ្ធសាស្ត្រការពារជាតិ។

២:ដឹង ប្រវត្តិសាស្ត្រ របស់ប្រទេសខ្លួនឯង។

៣:ដឹងគោល នយោបាយនិង មហិច្ឆិតារបស់ មហាអំណាច បែងចែកពិភពលោកត្រួតត្រា

៤:ត្រៀមយុទ្ធសាស្ត្រ ទប់ទល់ សម្របសម្រួល ជាមួយមហាអំណាច ដើម្បីភាពគង់វង្ស នៃ អធិបតេយ្យ និង អភិវឌ្ឍន៍ជាតិ។

៥: ដើម្បីគង់វង្ស និង វឌ្ឍនៈភាពជាតិ ត្រូវមាន ទំនើបកម្ម វិស័យ កសិកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង ទំនើបកម្មយោធា។

បច្ចុប្បន្ន ចិន ដាក់ចេញ នយោបាយ គំនិតផ្តួចផ្តើម ផ្លូវ និង ខ្សែក្រវាត់(BRI) មេគង្គ-ឡានឆាង រីឯ សហរដ្ឋអាមេរិក ដាក់ចេញគោលនយោបាយ ឥណ្ឌូ-ប៉ាស៊ីហ្វិក(Indo -Pacific)និង មេគង្គ- អាមេរិក ដែលពីរនេះកំពុងប្រយុទ្ធស្លាប់រស់ ៕

To Top
×