ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសទទួលធ្វើសមយុទ្ធ ជាមួយបណ្ដាប្រទេសនានា ខណៈប្រទេសណាធ្វើ ប្រទេសនោះអ្នកចេញថវិកា (វីដេអូ)

នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសទទួលធ្វើសមយុទ្ធ ជាមួយបណ្ដាប្រទេសនានា

នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសទទួលធ្វើសមយុទ្ធ ជាមួយបណ្ដាប្រទេសនានា ខណៈប្រទេសណាធ្វើ ប្រទេសនោះអ្នកចេញថវិកាhttps://dap-news.com/national/2020/04/07/46730/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ អង្គារ 7 មេសា 2020

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសទទួលធ្វើសមយុទ្ធ ជាមួយបណ្ដាប្រទេសនានាទាំងអស់ ហើយប្រទេសណាចង់ធ្វើសមយុទ្ធ ប្រទេសនោះអ្នកចេញថវិកា និងជ្រើសរើសយកប្រធានបទ ដែលមានអត្ថប្រយោជន៍ សម្រាប់កម្ពុជាផងដែរ។

សម្ដេចតេជោ លើកឡើងបែបនេះ មានពួកក្រុមប្រឆាំង នៅក្រៅប្រទេសមួយចំនួន ថា កម្ពុជាសមយុទ្ធជាមួយចិន នាពេលថ្មីៗនេះ ស្របពេលជំងឺកូវីដ-១៩ កំពុងរីករាលដាលពេញ សកលលោក និងកម្ពុជា ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ មកកងទ័ពរខ្មែរ។

ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ វិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើសមយុទ្ធរវាង កម្ពុជា-ចិន បានបញ្ចប់ដោយរលូន នាពេលថ្មីៗនេះ កងទ័ពរទាំងប្រទេសទាំងពីរ បានតេស្ដរកមេរោគ កូវីដ-១៩ ជារៀងរាល់ថ្ងៃ ហើយជាទីចុងបំផុត គ្មានកងទ័ពរ កម្ពុជា-ចិន ណាមួយ ឆ្លងជំងឺ កូវីដ-១៩ទេ។សម្ដេចចោទសួរថា តើនៅលើនាវារបស់អាមេរិក ដែលចូលចតនៅវៀតណាម ឆ្លងប៉ុន្មានហើយ?

សម្ដេចបញ្ជាក់ថា ក្រោយពីបញ្ចប់សមយុទ្ធនាពេលថ្មីៗនេះ ដោយរលូននោះ កម្ពុជា-ចិន ក៏ ត្រូវបានពង្រឹងមួយបន្ថែមទៀត ហើយកម្ពុជាសង្ឃឹមថា ចិននឹងបន្ដផ្ដលជំនួយ មកកម្ពុជា ជាបន្ដបន្ទាប់ទៀត ។

សម្ដេច មានប្រសាសន៍ថា « គេបានវាយប្រហារកម្ពុជា ពិភពលោកកំពុងមានការ ច្របូកច្របូល ធ្វើសមយុទ្ធនាគមាសនៅតែបន្ដ ក៏គេជេរកម្ពុជា ។ ប៉ុន្ដែកម្ពុជាមិនទាន់ ដល់កម្រិតនៃដាក់ប្រទេស ក្នុងគ្រាសអាសន្នទេ បានជាកម្ពុជានៅជំនះធ្វើ។ ឥឡូវមានប្រទេសណាទៀត ចង់ធ្វើសមយុទ្ធ ខ្ញុំទទួល អាមេរិក ក៏ដោយ បារាំង ក៏ដោយ អូស្ដ្រាលី ក៏ដោយ មកពីណាក៏ដោយ ខ្ញុំទទួល នៅធ្វើសមយុទ្ធបាន សូមអញ្ជើញមក»។

សម្ដេចបន្ថែមថា ក្នុងបរិបទ កូវីដ-១៩ កើនមានឡើង បានទាញកម្ពុជា ចូលក្នុងភូមិសាស្ដ្រន យោបាយ ដែលគួរឲ្យស្អប់ខ្ពើម។ សម្ដេចថា កម្ពុជាគ្មានយកអ្នកប្រទេសណាមួយយក ធ្វើជាសត្រូវឡើយ។

ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា បណ្តាប្រទេសនានា លើ សកលលោក ចង់ធ្វើសមយុទ្ធជាមួយកម្ពុជា តែត្រូវចេញថវិកាដោយខ្លួនឯង ហើយ សមយុទ្ធនេះ ត្រូវជ្រើសរើសយកប្រធានបទ ដែលមានអត្ថប្រយោជន៍ សម្រាប់កម្ពុជា មាន ដូចជា សមយុទ្ធប្រយុទ្ធប្រឆាំងភេរវកម្ម និងសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ជាដើម។

នាយករដ្ឋមន្ដ្រី ថា «រឿងសមយុទ្ធនេះ បញ្ហាវាចាប់ផ្ដើមពេលវេលា ពេលនោះពេលវេលានៃការ បោះឆ្នោតដែលគេសុំផ្អាកជាបណ្ដុះអាសន្ន តែក្រោយមកគេយកធ្វើហេតុផង ឥឡូវសូម អញ្ជើញមក ចង់ធ្វើសមយុទ្ធអី? ឲ្យអាមេរិកលើកសំណើរមក ពេលមុនគ្រាន់តែជាពេលវេលា ជិតបោះឆ្នោត សមយុទ្ធមួយណាក៏មិនធ្វើដែល តែក្រោយមកទៅជាមួយផ្សេងទៅវិញ។ ឥឡូវមកធ្វើមក ខ្ញុំស្វាគមន៍ត្រៀមធ្វើ សមយុទ្ធជាមួយ គ្រប់ប្រទេសទាំងអស់ដែលចង់ធ្វើ ប៉ុន្ដែចេញលុយខ្លួនឯង»។

សម្ដេចផ្ដាំផ្ញើថា ឈប់ផ្សាយថា កម្ពុជាទាត់ចោលជំនួយអាមេរិក លើបញ្ហាវិស័យយោធា ឬក៏ឈប់សហប្រតិបត្តិការ សមយុទ្ធ កុំនិយាយបន្ដទៀត។ សម្ដេចថា កម្ពុជាត្រៀមជានិច្ច សម្រាប់សហការ ជាមួយបណ្ដាប្រទេសនានា៕

ដោយ ៖ អេង ប៊ូឆេង

To Top