ព័ត៌មានជាតិ

កម្លាំងនគរបាល ខណ្ឌឬស្សីកែវ ឃាត់ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព គាស់ទ្វារឃ្លាំង លួចយកសម្ភារៈ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព(គាស់ទ្វារឃ្លាំងលួច យកផលិតផលមួយចំនួន) ហើយរត់គេចខ្លួនបាន១ថ្ងៃ ក៏ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ កាលពីម៉ោង​១៣និង៣០នាទីរសៀល ថ្ងៃទី៥ ខែមេសា​ឆ្នាំ​២០២០​​ នៅចំណុច​ឃ្លាំង​លេខ២២៣J ផ្លូវ​៥៩៨​ ក្រុមទី៦​ ភូមិគង្គាផុស​ សង្កាត់​ទួលសង្កែ​ទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ។


លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្សយ័ឈ្មោះ​ តូប​ ស្មាអែល​ ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ មុខរបរ​គ្មាន​ ស្នាក់នៅ​បន្ទប់ជួល​លេខ២ខ​ ផ្លូវ​បេតុង​ ក្រុមទី​៦​ ភូមិគង្គាផុស​ សង្កាត់​ទួលសង្កែ​ទី២​ ខណ្ឌឫស្សីកែវ​ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ​ រ៉ន​ សុភាព​ ភេទប្រុស​ អាយុ​៣៩ឆ្នាំ​ មុខរបរ​អ្នកគ្រប់គ្រង ​នៅឃ្លាំង​ ស្នាក់នៅ​ផ្ទះលេ​ខ៣៥​ ភូមិស្ពានខ្ពស់​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឬស្សីកែវ​ ។

-សំភារះដកហូតរួមមាន៖ ​ ១/-ដុំស៊ុបខ្នុរ​ ៩កេស ​ ២/-ច្រាស់ដុសធ្មេញ១០កេស
​ ៣/-សាប៊ូកក់សក់១,៥កេស ​ ។

លោក អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងទៀតថា នៅថ្ងៃខែឆ្នាំខាងលើ មានករណីមានជនសង្ស័យមួយ ក្រុមបានធ្វើសកម្មភាព គាស់ទ្វារឃ្លាំងយកសំភារះខាងលើ​ រួចក៏បានជនរងគ្រោះ មកដាក់ពាក្យបណ្តឹង​ បន្ទាប់ពីទទួលបណ្តឹងកំលាំង ជំនាញខណ្ឌប៉ុស្តិ៍បានចុះមកដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ​ រហូតមកដល់ថ្ងៃទី៧ ខែមេសា​ ឆ្នាំ​២០២០ កំលាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ រួមទាំងសំភារះវត្ថតាង នៅចំណុចបន្ទប់ជួល របស់ជនសង្ស័យ ស្នាក់នៅ ។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី ៕

To Top