ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ដើម្បីសុវត្ថិភាពប្រជាជន គ្មានជម្រើស អ្វីល្អជាង ការបិទ ការធ្វើដំណើរ ឆ្លងខេត្តឡើយ ដោយ ទប់ស្កាត់ កូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ដើម្បីសុវត្ថិភាព ជាតិ និងជីវិតប្រជាជន សម្ដេចពុំមានជម្រើសអ្វីក្រៅពីបិទការធ្វើដំណើរ ឆ្លងខេត្តទេ ដោយទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះ បានចេញបទបញ្ជា ស្ដីពី ការដាក់កំហិតលើការធ្វើដំណើរក្នុង ចាប់ពីថ្ងៃទី៩ មេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បា តនៃជំងឺកូវីដ-១៩ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុក នារសៀលថ្ងៃទី៩ មេសា នេះ ថា «ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វី ឱយល្អជាងការ ចេញបទបញ្ជាបែបនេះទេ។ ប្រសិនមានច្បាប់ គ្រប់គ្រងប្រទេស ក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះ ត្រូវយកមកអនុវត្តនាពេលនេះដែរ។ សូមការយោគយល់ពីសំណាក់បងប្អូនជនរួមជាតិក្នុងគ្រាដ៍លំបាកនេះ»៕

ដោយ ៖ អេង ប៊ូឆេង

To Top