ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និង ខេត្តកណ្ដាល រួមគ្នាចពិនិត្យ ការធ្វើដំណើរឆ្លងកាត់ របស់ពលរដ្ឋ

កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យរួមគ្នា រវាងខេត្តទាំងពីរ ក្នុងការបំលាស់ទី របស់បងប្អូនប្រជាពល រដ្ឋនៅចំណុចផ្លូវជាតិលេខ ៦ ព្រំប្រទល់ខេត្តកំពង់ចាម និងខេត្តកណ្តាល។

តាមមន្ត្រីសាលាខេត្តកំពង់ចាម បានអោយដឹងថា ខេត្តទាំងពីរបានកំណត់ចំពោះប្រជាពលរដ្ឋដែលឆ្លងកាត់ ត្រូវរួមគ្នាពិនិត្យមើលលិខិតបញ្ជាក់ច្បាស់ លាស់ នឹងអនុញ្ញាត ប៉ុន្តែប្រសិនបើពិនិត្យឃើញថា មិនមានលិខិតស្នាមច្បាស់ លាស់ទេនោះ ត្រូវឲ្យពួកគាត់វិលត្រឡប់វិញ។

ចំពោះមុខកងកម្លាំងគ្រប់គោលដៅ លោកអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើ អោយខិតខំ អនុវត្តវិធានការអប់រំណែនាំ បងប្អូនប្រជាពលរដ្ឋយើង ឲ្យយល់បាននូវបទ បញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់នាពេលនេះ គឺក្នុងគោលបំណងសុខសុវត្ថិភាព សម្រាប់យើងទាំងអស់គ្នា ចាកឆ្ងាយពី វីរុស កូវីដ-១៩ ដែលកំពុងរាតត្បាតនេះ ។

To Top