ព័ត៌មានជាតិ

កូវីដ-១៩៖ ក្រសួងកិច្ចការនារី ចេញសារអប់រំ បើស្រលាញ់ឪពុកម្តាយ ជីដូនជីតា សូមនៅអោយឆ្ងាយ ពីពួកគាត់មួយរយ:សិន!

ភ្នំពេញ៖ ក្រសួងកិច្ចការនារី នៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ បានចេញសារអប់រំខ្លី ដើម្បីរួមគ្នាទប់ស្កាត់ការរីក រាលកូវីដ-១៩ ។

តាមបណ្តាញសង្គមហ្វេសប៊ុក ក្រសួងកិច្ចការនារី បានរំលេចរូបភាព សារអប់រំខ្លី ៖ “បើស្រលាញ់ឪពុកម្តាយ ជីដូនជីតា សូមនៅអោយឆ្ងាយពីពួកគាត់មួយរយ:សិន!
៨០%នៃអ្នកស្លាប់ដោយសារជំងឺកូវីដ ក្នុងពិភពលោក គឺជាអ្នកដែលមានអាយុច្រើន !”

ប្រទេសកម្ពុជា បាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ទប់ស្កាត់ការរីករាលកូវីដ-១៩ ដែលគិតត្រឹមថ្ងៃ១៧ ខែមេសា នេះ មានករណីឆ្លងតែ១២២ករណី និងព្យាបាលជាសះស្បើយរហូត ដល់៩៨នាក់ ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top