ព័ត៌មានជាតិ

កម្លាំងនគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន ៨កញ្ចប់

ភ្នំពេញ ៖ ដោយអនុវត្តន៍ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដូនពេញ ដោយមានលោក ទៀង ច័ន្ទសារ​ ជាអធិការ នៅវេលាម៉ោង១១ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន២នាក់ នៅផ្លូវរថភ្លើង R៦ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោកទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ រួមមាន÷ ១-ឈ្មោះ ផល លីភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (ជួញដូរ) និងទី ២-ឈ្មោះ ខៃ សំបូរ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅស្រុកពញាឮ ខេត្តកណ្តាល (ជួញដូរ) ។

លោកអធិការបានបន្តថា ក្រោឃាត់ខ្លួន ដកហូតវត្ថុតាងរួមមាន ១/ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៨កញ្ចប់ (ក្នុងនោះមានកញ្ចប់ធំចំនួន០១) ២/ថង់ប្លាស្ទិច សំរាប់ច្រក និងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យជនទាំងពីរនាក់ ត្រូវឃុំខ្លួននិងសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត ៕

To Top