ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភរថយន្ត ចំនួន១៥គ្រឿង ជូនដល់បញ្ជាការ កងទ័ពជើងគោក ដើម្បីប្រតិបត្តិការ ការងារប្រចាំថ្ងៃ

ភ្នំពេញ ៖ ដើម្បីធានានូវប្រសិទ្ធភាព ការងាររបស់ការិយាល័យ ទាំង ១៥ នៃបញ្ជាការដ្ឋាន កងទ័ពជើងគោក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភ រថយន្តម៉ាក Mazda BT 50 2020 ចំនួន១៥គ្រឿង តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។

សូមបញ្ជាក់ថា ពិធីប្រគល់ និងទទួលរថយន្ត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមវត្តមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនាយការិយាល័យទាំង១៥ នៃបញ្ជាការដ្ឋាន កងទ័ពជើងគោក ព្រមទាំងនាយទាហាន ជាច្រើនរូបទៀត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top