ព័ត៌មានជាតិ

ចាប់ពីស្អែក នឹងដាច់អគ្គិសនី នៅតំបន់ជាច្រើន ក្នុងភ្នំពេញ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតាមតំបន់មួយចំនួន នៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ អាទិត្យ ទី២៣ ដល់ ២៦ ខែមេសា ឆ្នាំ២០២០។ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី តាមពេលវេលា និងទីតាំងដូចខាងក្រោម៖

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ ទឹកល្អក់ទី២ ទួលសង្កែទី១ ទួលសង្កែទី២ ឫស្សីកែវ គីឡូម៉ែត្រលេខ៦ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ដង្កោ ព្រៃស ចោមចៅទី២ ចោមចៅទី៣ សំរោងក្រោម ត្រពាំងក្រសាំង សង្កាត់កំបូល កន្ទោក និងសង្កាត់ ឪឡោក ក្នុងរាជធានីភ្នំពេញ ព្រមទាំងឃុំបែកចាន ឃុំឆក់ឈើនាង និងឃុំពើក ក្នុងខេត្តកណ្ដាល។ ហើយផ្អាក ពីម៉ោង ១រសៀល ដល់ ៥ល្ងាច នៅសង្កាត់ ស្រះចក ក្នុងរាជធានីភ្នំពេញ។

ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ពីម៉ោង៩ព្រឹក ដល់ ១២ថ្ងៃត្រង់ នៅសង្កាត់ ត្រពាំងក្រសាំង។ ហើយ ផ្អាកពីម៉ោង៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ ទឹកល្អក់ទី២ ភ្នំពេញថ្មី គោកឃ្លាង ក្រាំងធ្នង់ កាកាបទី១ កាកាបទី២ ចោមចៅទី៣ សំរោងក្រោម ព្រែកលៀប ព្រែកតាសេក កំបូល កន្ទោក និងសង្កាត់ ឪឡោក ក្នុងរាជធានីភ្នំពេញ ព្រមទាំងឃុំបែកចាន ឃុំឆក់ឈើនាង និងឃុំពើក ក្នុងខេត្តកណ្ដាល។

ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ពីម៉ោង៩ព្រឹក ដល់ ១២ថ្ងៃត្រង់ នៅសង្កាត់ ភ្នំពេញថ្មី ទឹកថ្លា គោកឃ្លាង ក្រាំងធ្នង់ កាកាបទី១ កាកាបទី២ ចោមចៅទី៣ សំរោងក្រោម។ ហើយផ្អាក ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ ជើងឯក ទួលសង្កែទី១ ទួលសង្កែទី២ ឫស្សីកែវ និងសង្កាត់ គីឡូម៉ែត្រលេខ៦ ក្នុងរាជធានីភ្នំពេញ។

ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ពីម៉ោង ៩ព្រឹកដល់ ១២ថ្ងៃត្រង់ នៅសង្កាត់ ភ្នំពេញថ្មី គោកឃ្លាង ក្រាំងធ្នង់ ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ចោមចៅទី១ កាកាបទី១ និងសង្កាត់ គោករកា។ ហើយផ្អាកចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ជើងឯក និងពីម៉ោង ១រសៀលដល់ ៥ល្ងាច នៅសង្កាត់ កំបូល និងសង្កាត់ កន្ទោក ក្នុងរាជធានីភ្នំពេញ៕

To Top