ព័ត៌មានជាតិ

អគ្គនាយក RDB បន្តចុះផ្សព្វផ្សាយ គោលការណ៍ និងលក្ខខណ្ឌឥណទាន ក្រោមកម្មវិធី ហិរញ្ញប្បទានពិសេស រាជរដ្ឋាភិបាល ៥០លានដុល្លារ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ដោយមានការសម្របសម្រួល ពីរដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះបន្តចុះផ្សព្វផ្សាយ គោលការណ៍ឥណទាន និងលក្ខខណ្ឌឥណទាន ក្រោមកម្មវិធី ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ៥០លានដុល្លារ ជូនដល់បងប្អូន ប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម​ នៅឧត្តមមានជ័យ​​ ​។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សា និងលោក កៅ ថាច អគ្គនាយក​​ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយ គោលការណ៍ឥណទាន ពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក និងអំពីនិតីវិធីទទួលបានឥណទាន ដែលរាជរដ្ឋាភិបាល បានទំលាក់តាម រយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ធ្វើការផ្តល់ជូន ដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមត្រី សត្វ មាន់ ទា និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាព ពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង ​​នូវខ្សែសង្វាក់ ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅ​​​បង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល​ នៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA ។

ដោយសង្កេតឃើញថា ខេត្តឧត្តរមានជ័យ ជាខេត្តមានសក្តានុពល ខាងផ្នែកកសិកម្ម មានផ្ទៃដីធំ និងមានជីវជាតិល្អ ដូចនេះលោក កៅ ថាច បន្តលើកទឹកចិត្តដល់បងប្អូន កសិករ អោយចងក្រងគ្នា ​​ជាក្រុមផលិតអោយបានច្បាស់លាស់ និងបង្កើនការ ផលិតប្រកបដោយគុណភាព និងមានស្តង់ដារ ជាពិសេសត្រូវរៀបចំផែនការ ក្នុងការដាំដុះអោយបានត្រឹមត្រូវ និងជាដំណាក់កាល ដើម្បីងាយស្រួលក្នុងរកទីផ្សារ និងចៀសវាងការដាំដុះច្រើន លើសតម្រូវការ ដែលជាដើមហេតុ ធ្វើអោយតំលៃធ្លាក់ចុះ។

ផ្ទាំងពាណិជ្ជកម្ម

ដោយឡែកបញ្ហាទីផ្សារ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមខ្លួនជានិច្ចក្នុងការ ជួយភ្ជាប់រវាងអ្នកផលិត ទៅកាន់អ្នកទទួលទិញ។ នទ្ទឹមនេះ ក្នុងករណីបងប្អូន មានគុណវុឌ្ឍន៍គ្រប់គ្រាន់ និងបំពេញបានតាមលក្ខខណ្ឌ ធនាគារនឹងជួយទំលាក់ឥណទាន អោយបានទាន់ពេលវេលា ដើម្បីជួយពន្លឿនដល់ដំណើរ ការបង្កើនការផលិត និងពង្រីកអាជីវកម្ម របស់បងប្អូនបាន។

លោក កៅ ថាច បានស្នើសុំដល់មន្ទីរកសិកម្មខេត្ត បន្តជួយជាបច្ខេកទេស បន្ថែមផងដែរ​ ដើម្បីជួយដល់កសិករ និងស្នើដល់អាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុក សូមជួយផ្សព្វផ្សាយបន្ត អំពីកញ្ចប់ហិរញ្ញប្បទានពិសេសនេះ អោយបានជ្រាបដលប្អូន នៅតាមមូលដ្ឋានផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច ក៏បានដោះស្រាយនូវចម្ងល់ ផ្សេងៗ ដែលបងប្អូនបានសួរមក​ កាន់លោក និងបានបំភ្លឺជូនដល់បងប្អូន​ យ៉ាងផុសផុល និងមានភាពស្និតស្នាល៕

To Top