ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ៖ យើងត្រូវការពារ ជាប្រចាំ ទោះបីជំងឺឆ្លងកូវិដ១៩ មានអាត្រា ចុះថយក៍ដោយ

កោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងក្នុងការ ជួបសំណេះសំណាល និងសួរសុខទុក្ខ អតីតយុទ្ធជន ចូលនិវត្តន៍ជន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះថា ទោះបីជំងឺឆ្លងកូវិដ១៩ ដែលក្រសួងសុខាភិបាល មានអាត្រាថយចុះក៍ដោយ តែក្រសួងនៅតែធ្វើការផ្សព្វផ្សាយ ជារៀងរាល់ថ្ងៃ គ្រប់បណ្តាខេត្ត ក្រុងគ្រប់មូលដ្ឋាន ដើម្បីក្រោនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន មិនត្រូវមានការធ្វេសប្រហែស បានឡើយ ពីព្រោះជំងឺឆ្លងកូវិដ១៩នេះ ជាជំងឺឆ្លងដែលធ្វើឲ្យ មានការរីករាលដាល នៅលើលោកពិភពលោក និងបង្កើនអាហានិភ័យខ្ពស់ ក្នុងការការពារ នៃការរីករាលដាល នៃការឆ្លងព្រោះជំងឺកូវិដ១៩ វាធ្វើឲ្យមនុស្ស ស្លាប់ភ្លាមៗ បើធ្វើការព្យាបាល មិនទាន់ពេលវេលា ហេតុដូច្នេះសូមបងប្អូន មានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត។

លោកស្រីអភិបាលខេត្ត បានថ្លែងបន្តថា ដើម្បីការពារជំងឺឆ្លងកូវិដ១៩ សូមបងប្អូនអនុវត្តន៍ ក្នុងផ្សព្វផ្សាយការណែនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ជាអ្នកដឹកនាំ និងការណែនាំផ្សព្វផ្សាយអប់រំ របស់ក្រសួងសុខាភិបាល តែងតែក្រោនរំលឹករាល់ថ្ងៃ នៅគ្រប់ខេត្តក្រុង និងមូលដ្ឋាន ហើយអ្វីដែលសំខាន់សូមបងប្អូន ចេះថែរក្សាអនាម័យ បរិស្ថានដោយខ្លួនឯង ហើយបើមានលក្ខណៈ សង្ស័យណាមួយខុស ពីប្រក្រតីក្នុងសុខភាព សូមបងប្អូន ប្រញាប់អញ្ជើញទៅមន្ទីរ ពេទ្យឬមណ្ឌលសុខភាព ដើម្បីពិនិត្យសុខភាព និងពិគ្រោះយោបល់ ជាមួយលោកគ្រូពេទ្យ និងទទួលការពិគ្រោះយោបល់ ពីក្រុមលោកគ្រូពេទ្យមកវិញ ។

លោកស្រីបានបញ្ជាក់ថា ថ្ងៃនេះលោកស្រី និងក្រុមការងារ មានសេចក្តីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាល និងសួរសុខទុក្ខពីបញ្ហាសុខភាព និងការរស់នៅក្នុងក្រុមគ្រួសារ ហើយបាពាំនាំមកនូវ សម្ភារៈមួយចំនួន ដើម្បីការពារជំងឺវិដ១៩ និងគ្រឿងឧបភោគ បរិភោគមួយ ចំនួនផងដែរ ៕

To Top