ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល បង្ខិតសេវាសា ធារណៈ នៅជិតពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈ កម្មាធការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប មាន ប្រសាសន៍សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈ នៅជិតប្រ ជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ងាយស្រួលទៅសុំសេវាសាធារណៈ កាន់តែមានប្រសិទ្ធិភាព និងតម្លាភាព។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ ក្នុងកិច្ចប្រជុំ លើកទី១៨ របស់គណៈកម្មាធិ ការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នាថ្ងៃពុធ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ ថា គោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ដ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «គោលដៅនៃការកំណែទម្រង់ របស់យើង គឺយើង បង្ខិតរដ្ឋបាលឲ្យទៅជិតនឹងប្រជាពលរដ្ឋ ហើយរដ្ឋបាលដែលមានសិទ្ធិអំណាច និងមានធន ធាន ដើម្បីប្រជាពលរដ្ឋគាត់ងាយសុំសេវាសាធារណៈ និងងាយស្រួលបម្រើប្រជាពលរដ្ឋ»។

សម្ដេចក្រឡាហោម បន្ដថា ក្នុងន័យនេះទើបរាជរដ្ឋាភិបាល កសាងរដ្ឋបាលឯកភាព ដើម្បី បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធខ្ពស់។ហើយមន្ដ្រីរបស់ស្រុក ទាំងអស់ គឺជាមន្ដ្រីជំនាញរបស់ស្រុក ហើយក្រសួងគ្រាន់តែជាដឹកនាំតែប៉ុណ្ណោះ។សម្ដេច ក្រឡាហោម ឧទាហរណ៍ថា «បើស្រុកខ្វះជំនាញអ្វី? ក្រសួងបណ្ដុះបណ្ដាលជូន ហើយបញ្ជូន ពួកគាត់ត្រឡប់ទៅបម្រើការងារ នៅតាមស្រុករៀងៗខ្លួនវិញ»។

សម្ដេចក្រឡាហោម រំលឹកថា នាពេលកន្លងមក នៅសាលាស្រុក សំបូរធនធានមនុស្សច្រើន ជាងគេ គឺផ្នែករដ្ឋបាល និងផ្នែកហិរញ្ញវត្ថុ ចូលទៅបម្រើការងារនៅតាមសាលាស្រុក ហើយ វិស័យផ្សេងៗទៀត មិនសូវសំបូរឡើយ ដូច្នេះហើយទើបរាជរដ្ឋាភិបាលឲ្យអំណាចទៅ ស្រុក ដើម្បីរើសមន្ដ្រីជំនាញដែលខ្លួនត្រូវការ៕

ដោយ ៖ អេង ប៊ូឆេង

To Top