ព័ត៌មានជាតិ

ញូវសឺឡេន រាយការណ៍ ករណីឆ្លងលើកដំបូង ក្រោយរយៈពេល ស្ងប់ស្ងាត់ អស់៣សប្តាហ៍

បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រទេសញូវសឺឡេន បានរាយការណ៍ ករណីឆ្លងកូវីដ១៩ ជាលើកដំបូងឡើងវិញ បន្ទាប់ពីមិនមានចំនួន ឆ្លងណាមួយ ឡើយសោះ ក្នុងរយៈពេលជាង ៣សប្តាហ៍មកហើយ។

ករណីបានរកឃើញ នៅលើមនុស្សស្រី ចំនួន២នាក់ ដែលបានធ្វើដំនើរចូលមកដល់ប្រទេស ពីចក្រភពអង់គ្លេសនិង ក៏បានឆ្លងកាត់ប្រទេស អូស្ត្រាលីផងដែរ ។ ពួកគេក៏ធ្លាប់ ត្រូវបានដាក់ឲ្យដាច់ដោយឡែក នៅក្នុងសណ្ឋាគារមួយក្នុងទីក្រុង Auckland ក្រោយការធ្វើដំនើរមកដល់និង ក៏បានបន្តធ្វើដំណើរទៅដល់ទីក្រុង Wellingtonតាមរយៈរថយន្តឯកជន និងមិនប្រើប្រាស់បង្គន់ សាធារណៈឡើយ។

គួរឲ្យដឹងដែរថា កាលពីសប្តាហ៍មុន ប្រទេសញូវសឺឡេន បានប្រកាសដកបម្រាម ធ្វើដំណើរទាំងអស់ នៅទូទាំងប្រទេស ប៉ុន្តែនៅតែបន្តរឹតត្បឹតនិងគ្រប់គ្រង រាល់អ្នកធ្វើដំណើរចូលមកដល់ប្រទេស តាមរយៈជើងហោះហើរ និងមធ្យោបាយផ្សេងទៀតដដែល ។ ប៉ុន្តែទោះជាយ៉ាងណាក្តីករណីថ្មី២ នេះបានធ្វើឲ្យប្រទេស មានចំនួនឆ្លង សរុបត្រឹមតែ១១៥៦នាក់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top