ព័ត៌មានជាតិ

ក្រុមការងារ ចុះជួយខេត្តកំពង់ស្ពឺ ចែកអំណោយ ឲ្យគ្រួសារជួបការលំបាក ក្នុងដំណាក់កាលកូវីដ-១៩

ភ្នំពេញ៖ លោក កង សូសាទី អនុរដ្ឋលេខាធិការ ក្រសួងផែនការ និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បាននាំយកអំណោយ របស់លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធាន ក្រុមការងារថ្នាក់ កណ្តាលចុះជួយខេត្តកំពង់ស្ពឺ ទៅជូនគ្រួសារជួបការលំបាកក្នុងដំណាក់កាលកូវីដ-១៩ចំនួន ១០ គ្រួសារ នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។

ក្នុងនោះមួយគ្រួសារទទួលបាន អង្ករ ១បាវ (៥០គីឡូក្រាម) មីម៉ាម៉ា ១កេស ទឹកស៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ សាប៊ូ ៤ដុំ និងថវិកា ២ម៉ឺនរៀល។

លោក កង សូសាទី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់លោក ឆាយ ថន ដល់បងប្អូនប្រជាពលរដ្ឋ ក្រុមការងារថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់។

លោកថា លោកបណ្ឌិត ឆាយ ថន តែងតែយកចិត្តទុកដាក់ គិតគូរសុុខទុក្ខប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសប្រជាពលរដ្ឋនៅឃុំសង្កែសាទប ទើប
ចាត់តាំងក្រុមការងារ នាំយកអំណោយនាពេលនេះ។

លោក កង សូសាទីក៏បានជំរុញ និងលើកទឹកចិត្តក្រុមការងារទាំងអស់ ខិតខំចុះជួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបន្ថែមទៀត ដោយត្រូវមានអនាម័យ និងបន្តអនុវត្តវិធានការណ៍ របស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួម ពីលោកអភិបាល នៃគណៈអភិបាលស្រុកឪរ៉ាល់ លោកមេឃុំសង្កែសាទប និងសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាជាច្រើនរូបទៀត៕

To Top