ព័ត៌មានជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ១១លាននាក់

ញូយ៉ក ៖ ករណីសាកល បានបញ្ជាក់ថា ជំងឺកូវីដ- ១៩ កើតមានដល់ ១១ លាននាក់កាលពីថ្ងៃសុក្រ ឈានដល់ ១១.០៣១.៩០៥ គិតត្រឹមម៉ោង ៦:៣៣ នាទីល្ងាចម្សិលមិញនេះ នេះបើយោងតាមទិន្នន័យ ដែលបានចងក្រងដោយ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ នៅសាកលវិទ្យាល័យ Johns Hopkins ។

ទិន្នន័យបានបង្ហាញថា ចំនួនមនុស្សសរុប ៥២៣.៧៧៧ នាក់នៅទូទាំងពិភពលោក បានស្លាប់ដោយសារជំងឺនេះ។

របាយការណ៍បានបង្ហាញថា សហរដ្ឋអាមេរិក ទទួលរងនូវការឆ្លងរាលដាលបំផុត ពីជំងឺរាតត្បាត ដែលមានចំនួន ២.៧៨៨.៣៩៥ ករណី និងចំនួនអ្នកស្លាប់មានចំនួន ១២៩.៣០៦ នាក់។ ករណីថ្មីប្រចាំថ្ងៃរបស់ប្រទេសនេះ បានបំបែកឯតទគ្គកម្មក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានបន្ថែមជាង ៥២.០០០ នាក់នៅថ្ងៃព្រហស្បតិ៍។

ប្រទេសដែលមានករណីជាង ២៥០.០០០ ករណីក៏រួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ប៉េរូ ឈីលី អង់គ្លេស និងអេស្ប៉ាញផងដែរ។ ករណីនៅក្រៅប្រទេសចិនមានលើសពី ១០,៩ លាននាក់ ៕
ដោយ ឈូក បូរ៉ា

To Top