ព័ត៌មានជាតិ

ព្រះមហាក្សត្រព្រះរាជទាន ព្រះរាជសាររំលែកទុក្ខ ជូនប្រធានាធិបតី មីយ៉ាន់ម៉ា ក្នុងឧបទ្ទវហេតុបាក់ដី ជីកយករ៉ែ ធ្វើឲ្យបាត់បង់ជីវិត ប្រជាជនរយនាក់

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសាររំលែកទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត ជូន លោក U WIN MYINT ប្រធានាធិបតីនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ចំពោះឧបទ្ទវហេតុ ដ៏រន្ធត់រអិលបាក់ដី ក្នុងការដ្ឋានជីកយករ៉ែនៃតំបន់ Hapakant បណ្តាលឲ្យបាត់បង់អាយុជីវិត ប្រជាជនជាច្រើន រយនាក់៕

To Top
×