ព័ត៌មានជាតិ

មេបញ្ជាការរង អាវុធហត្ថច្បារអំពៅ នាំកូនឈើចំនួន៥៥ ប្រគេនដល់ព្រះសង្ឃនៅវត្តព្រៃធ្នង់ ឃុំរមាំងថ្កោលស្រុកស្វាយទាប ដើម្បីចូលរួមអបអរសាទរបុណ្យ «រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២០

ស្វាយរៀង ៖ ដើម្បីចូលរួមអបអរសាទរបុណ្យ រុក្ខទិវា៩ខែ កក្កដាឆ្នាំ ២០២០លោកលោកវរសេនីយ៍ត្រីសៅ ចាន់ណាមេបញ្ជាការរងអាវុធហត្ថ ខណ្ឌច្បារអំពៅបាននាំយកកូនឈើ៣ប្រភេទ មានដូចជាកូនធ្នង់ បេងនិងគ្រញូងចំនួន៥៥ដើមដាំក្នុងវត្តព្រៃធ្នុងស្ថិតនៅភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀងព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។ ពិធីនេះក៏មានការនិមន្តចូលរួមដាំ ពីព្រះគ្រូចៅអធិការវត្តលោកតាអាចារ្យគណៈកម្មការវ ត្តព្រះសង្ឃជាច្រើនអង្គផងដែរ។

សូមបញ្ជាក់ថា ថ្ងៃទី០៩ ខែកក្កដា ជាថ្ងៃដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី «រុក្ខទិវា» ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លា របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យ ឆ្លៀត ព្រះវរោកាសដ៏មានតម្លៃយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី «រុក្ខទិវា» នេះ។

ប៉ុន្តែក្នុងឆ្នាំនេះ ដោយសារហានិភ័យនៃការរាលដាល នៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បាន សម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធី ដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ៕

To Top