ព័ត៌មានជាតិ

ភ្ញៀវទេសចរ ជាប់គាំង នៅកោះរ៉ុង ប្រមាណ ៥០០នាក់ បានត្រឡប់មក ខេត្តព្រះសីហនុ វិញហើយ

ភ្នំពេញ៖លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ រួមជាមួយមន្រ្ដីសមត្ថកិច្ច នគរបាលខេត្ត មន្រ្ដីរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០២០នេះបាននិងកំពុងអញ្ជើញ ចុះដឹកនាំបញ្ជាផ្ទាល់ ទទួលបងប្អូន ភ្ញៀវជាតិ និងអន្ដរជាតិ ប្រមាណ ៥០០នាក់ត្រឡប់មកពីកោះរ៉ុង ដែលបានជាប់ និងខកខានដោយសារបញ្ហាខ្យល់ព្យុះ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។

សូមរំលឹកថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានផ្ញើសារទៅកាន់ ប្រជាពលរដ្ឋ ចំពោះបញ្ហានៃ ឥទ្ធិពលខ្យល់ព្យុះ ក្នុងចន្លោះពេលប្រមាណ ៥ថ្ងៃ ដែលអាចបង្ក ហានិភ័យ ជាពិសេសចំពោះពលរដ្ឋទូទៅ ។

ក្នុងរយៈពេលប្រមាណ៥ថ្ងៃ ចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែសីហានឹងមានភ្លៀង ខ្យល់ជាបន្ដបន្ទាប់ ដោយសារឥទ្ធិពលខ្យល់ព្យុះ អាចធ្វើឲ្យតំបន់មាត់សមុទ្រ លើផ្ទៃសមុទ្រ ក្នុងខេត្តព្រះសីហនុ មាន ភ្លៀងធ្លាក់ច្រើន ប្រឈមជំនន់ទឹកភ្លៀង ខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ៗ ៕

To Top