ព័ត៌មានជាតិ

ពលរដ្ឋ ក្រីក្រ ៥៤២គ្រួសារ នៅស្រុកស្ទឹងហាវ ទទួលអំណោយ ពីរាជរដ្ឋាភិបាល តាមរយៈសាខា កាកបាទក្រហមខេត្ត ក្នុងពេលកូវីដ១៩

ព្រះសីហនុ៖ ដើម្បីចូលរួមកាត់បន្ថយ ការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋ ក្រីក្រនៅក្នុងអំឡុង នៃជំងឺកូវីដ19 កំពុងរាតត្បាត នៅទូទាំងពិភពលោក បូករួមទាំងកម្ពុជាផងនោះ សម្រាប់ ស្រុកស្ទឹងហាវ ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចំនួន ៥៤២ គ្រួសារ បានទទួលអំណោយ មនុស្សធម៌ពីសាខាកាកបាទក្រហមខេត្ត ក្រោមការចូលរួម ពីលោក ជាម ហ៊ីមប្រធានក្រុមប្រឹក្សាខេត្ត លោក គួច ចំរើន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងលោកស្រី អ្នកឧកញ៉ា លោកជំទាវ អស់លោកលោកស្រី ជាសមាជិកគណៈកម្មាធិការសាខា និងសាខាកាកបាទក្រហម ទូទាំងស្រុក ស្ទឹងហាវ បានចូលរួមផងដែរ នៅព្រឹកថ្ងៃទី៧ ខែសីហាឆ្នាំ២០២០ នេះ។

លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានធ្វើរបាយការណ៍ អំពីស្ថានភាពជីវភាព ប្រជាពលរដ្ឋក្រីក្រ នៅទូទាំង ស្រុកស្ទឹងហាវ ដែលពួកគាត់ជួបបញ្ហាខ្វះខាត ជីវភាពប្រចាំថ្ងៃ ក្នុងពលនៃជំងឺកូវីដ19 រួចមក លោក គួច ចំរើន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម ខេត្ដព្រះសីហនុ បានពាំនាំនូវក្តីនឹករលឹក ស្រលាញ់អាណិតពីសំណាក់ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលមានការ ខ្វះខាត ជីវភាពប្រជាចាំថ្ងៃ ជាពិសេសនៅក្នុងអំឡុងពេល នៃជំងឺកូវីដ19 កំពុងរាតត្បាត នៅទូទាំងពិភពលោកក៏ដូចជា នៅក្នុងប្រទេសកម្ពុជា ដោយមើលឃើញ ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុនេះ ។

តាមរយៈសាខា កាកបាទក្រហមខេត្ត ដែលមាន លោក គួចចំរើន ជាប្រធានសាខា បាននាំយកអំណោយ មនុស្សធម៌ រួមមាន -ឃីត១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១) – អង្ករ ២៥គីឡូក្រាម-មី ១កេស – ត្រីខ – ទឹកស៊ីអីវ- ទឹកសុទ្ធ – ម៉ាស់ -ថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល) ក្នុងមួយគ្រួសារមួយគ្រួសារ។

ក្នុងឱកាសនោះដែរ លោកប្រធានក៏បាន ធ្វើការផ្សព្វផ្សាយ ពីការអនុវត្ត​កម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺ កូវីដ-១៩»របស់​រាជរដ្ឋា ភិបាល​ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហា សេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ ដែលបានទទួលកាតវីង ដែលអាជ្ញាធរប្រគល់ជូន ដើម្បីបើកប្រាក់ក្នុងការផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃ ដែលរាជរដ្ឋាភិបាល ប្រគល់ជនដល់បងប្អូន ក្នុងឱកាស នៃជំងឺកូវី19 កំពុងមានការឆ្លងរាតត្បាត។

និងផ្សព្វផ្សាយឲ្យបងប្អូន ប្រជាពលរដ្ឋ ដែលមានផ្ទៃពោះ ទៅពិនិត្យនៅមណ្ឌលសុខភាព ឲ្យបានទៀងទាត់ ដើម្បីធ្វើយ៉ាងណា ទាំងម្ដាយនិងទារក នៅក្នុងផ្ទៃមានសុខភាពល្អ ហើយការទៅពិនិត្យ សុខភាពទៀងទាត់ រាជរដ្ឋាភិបាលក៏បានមានកញ្ចប់ថវិកា សម្រាប់ជូនបងប្អូន ទៅពិនិត្យផ្ទៃពោះ នៅមណ្ឌលសុខភាព តាមការកំណត់ របស់គ្រូពេទ្យផងដែរ៕

To Top