ព័ត៌មានជាតិ

នគរបាល ជាតិ ៖ ឆ្នាំ២០២០ រាជរដ្ឋាភិបាលយកការរឹត បន្តឹងច្បាប់ចរាចរណ៍ជាធំ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ឆ្នាំ២០២០នេះ រាជរដ្ឋាភិ បាលកម្ពុជាបានយកការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវ គោកជាធំ ខណៈការរឹតបន្តឹងច្បាប់មិនមែន សមត្ថកិច្ចចង់បានលុយនោះទេ។ នេះបេីយោងតាមការ ចេញផ្សាយ អគ្គស្នងការនគរបាលជាតិ។

ក្នុងកិច្ចប្រជុំស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ លោក ហ៊ឹម យ៉ាន បានសង្កត់ធ្ងន់ថា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានយក ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាធំ ហើយការរឹតបន្តឹងច្បាប់មិនមែន សមត្ថកិច្ចចង់បានលុយនោះទេ គឺសមត្ថកិច្ច មានបំណងតែមួយគត់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

លោកថា ក្នុងនោះការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ គឺជាអាទិភាពធំបំផុត និងស្នើគ្រប់ក្រុមហ៊ុនតំណាងភាគី ទាំងអស់ ដាក់បញ្ហាបង្ការនេះជាចម្បង។

ដើម្បីបន្តជំរុញការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត ក្នុងឆមាសទី២ ខាងមុខនេះ អគ្គស្នងការរងនគរបាលជាតិ បានសំណូមពរទៅស្ថាប័នជំនាញ ខិតខំជម្រុញ ដាក់ចេញវិធានការ ឬបទដ្ឋានក្រោមច្បាប់ ដើម្បីដោះស្រាយចំពោះមធ្យោបាយផ្ដុំ កែច្នៃមិនគ្រប់លក្ខណៈបច្ចេកទេស រ៉ឺម៉កកែច្នៃ គោរយន្តកែច្នៃ ម៉ូតូសណ្តោង-រថយន្ត ម៉ូតូគ្មានពន្ធ និងម៉ូតូចាស់ៗរបស់ប្រជាពលរដ្ឋក្រីក្រ ដើម្បីសម្រាលដល់ជីវភាព និងបន្សាបឥទ្ធិពលចំពោះទស្សនៈទុទ្ទិដ្ឋិនិយម មានចេតនាមួយចំនួនប្រឆាំងនិង ការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ។

បេីតាម របាយការណ៍ ពី នាយកដ្ឋាន នគរ បាលច រាច រណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ក្នុង រយៈពេល ៧ ថ្ងៃ ចាប់ពី ថ្ងៃទី ១ ដល់ ថ្ងៃទី ៧ ខែសីហា ការ រឹតបន្ដឹង ការអនុវត្ត ច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក រកឃើញ មធ្យោបាយ ល្មើស សរុប ចំនួន ៥,៨៨៣ គ្រឿង ក្នុងនោះ មាន ម៉ូតូ ចំនួន ៤,៣១៧ គ្រឿង ត្រូវបាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ នៅ ទូទាំងប្រទេស៕

To Top
×