ព័ត៌មានជាតិ

១០០ថ្ងៃ ដោះស្រាយ សំណុំរឿងកកស្ទះ នៅតាមសាលាដំបូង រាជធានី-ខេត្តជាង៨ពាន់

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានប្រកាសឲ្យដឹងថា ការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំ រឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត (គ.យ.ក.ស) ក្នុងរយៈពេល ១០០ថ្ងៃ បានចំនួន៨,១១៣ សំណុំរឿង ស្មើនឹង ៦៣%។

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស) បាន បើកកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលការ ងាររបស់ខ្លួនក្នុងរយៈពេល១០០ថ្ងៃ នៃការអនុវត្តយុទ្ធ នាការដែលបានប្រកាស ចាប់ផ្ដើមកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង យុត្តិធម៌ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា «ជាលទ្ធផល នៃការអនុវត្តយុទ្ធនាការ រយៈពេល ១០០ថ្ងៃ កន្លងទៅនេះ សំណុំរឿងព្រហ្មទណ្ឌដែល ត្រូវបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស មានចំនួនសរុប ៨,១១៣ សំណុំរឿង ស្មើនឹង ៦៣% នៃសំណុំរឿង ដែលបានកកស្ទះកន្លងមក»។

ក្រសួងបន្តថា ដោយផ្អែកលើការខិតខំដោះស្រាយ បញ្ហាប្រឈមនានា នៅតាមបណ្ដាសាលាដំបូងរាជ ធានី-ខេត្ត ដោយក្រុមការងារទាំង៤ និងលេខាធិការដ្ឋានរបស់ គ.យ.ក.ស. ជាពិសេស ដោយមានការ ចូលរួមដ៏សកម្មប្រកបដោយឆន្ទៈ និងស្មារតីទទួលខុស ត្រូវខ្ពស់ពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា ក្រឡា បញ្ជី អាជ្ញាសាលា មន្ត្រីរាជការនៃអង្គភាពរដ្ឋបាលនៃ សាលាជម្រះក្ដីទាំងអស់ រួមទាំងស្ថាប័នពាក់ព័ន្ធនានា ទើបទទួលល្អបែបនេះ (ដោះស្រាយសំណុំរឿងកកស្ទះ)។

គ.យ.ក.ស. រំពឹងទុកថា សាលាដំបូងរាជធានី-ខេត្តនៅទូទាំងប្រទេស នឹងបន្តខិតខំដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាម អង្គភាពឲ្យចប់សព្វគ្រប់ នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុង យុទ្ធនាការគឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» ៕

To Top