ព័ត៌មានជាតិ

ភាពជាដៃគូយុទ្ធសាស្រ្តថ្មី ដើម្បីជួយដល់ជនចំណាកស្រុកកម្ពុជា ពីប្រទេសថៃ

ភ្នំពេញ៖ លោកស្រី គ្រីស្ទីន ផាកូ (Kristin Parco) ប្រធានបេសកម្ម អង្គការទេសន្តប្រវេសន៍ (IOM) កម្ពុជា និងលោក ហ៊ី យូជុនរ៉ូ នាយកប្រចាំប្រទេស នៃកូយកា (KOICA) ប្រចាំកម្ពុជា នៅទី ៤ ខែកញ្ញាឆ្នាំ ២០២០ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ / អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្តល់ជំនួយសុខភាព ជាបន្ទាន់ ដល់ជនចំណាកស្រុ កដែលវិលត្រឡប់ មកពីប្រទេសថៃ។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA  ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឱ្យដឹងថា ភាពជាដៃគូថ្មីនេះ មានគោលបំណងពិសេស ដើម្បីការពារជនចំណាកស្រុក ដែលវិលត្រឡប់ និងសហគមន៍ ពីហានិភ័យ នៃការឆ្លងកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ តាមរយៈប្រព័ន្ធ ការពារកូវីដ ១៩ ។ ជនចំណាកស្រុកជាង ១១ ម៉ឺននាក់បានវិលត្រឡប់ មកប្រទេសកម្ពុជាវិញ ចាប់តាំងពីខែមីនាឆ្នាំ ២០២០ បន្ទាប់ពីការបិទអាជីវកម្ម និងការបាត់បង់ការងារ នៅក្នុងប្រទេសថៃ និងប្រទេសជិតខាង។


អង្គការទេសន្តប្រវេសន៍ (IOM) កម្ពុជា បាននិងកំពុងជួយដល់ជនចំណាកស្រុក ដែលវិលត្រឡប់មកវិញ នៅតាមច្រកព្រំដែន ក្នុងមណ្ឌលដាច់ដោយឡែក និងនៅតាមខេត្តរបស់ពួកគេ។ ឥឡូវនេះដោយមានការគាំទ្រពីកូយកា IOM នឹងបន្តផ្តល់ព័ត៌មានអំពីការការពារកូវីដ១៩ ដល់ជនចំណាកស្រុកនិងសហគមន៍ម្ចាស់ផ្ទះធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការប្រមូលសំណាកគំរូរបស់ កូវីដ១៩ នៅតាមខេត្តនិងផ្តល់នូវកញ្ចប់ស្បៀងអាហារ និងអនាម័យចាំបាច់ ដល់ជនចំណាកស្រុក ដែលនៅដាច់ដោយឡែកពីគ្នា។

លោកស្រី គ្រីស្ទីន បានអត្ថាធិប្បាយថា“ ការគាំទ្រពីកូយកានឹងជួយដោះស្រាយនូវសេចក្តីត្រូវការជាបន្ទាន់របស់ជនចំណាកស្រុក និងសហគមន៍ដែលវិលត្រឡប់ ពីចំណុចចូល ដល់មណ្ឌលដាច់ស្រយាលនិ ងតំបន់ត្រឡប់មកវិញ។ កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរួមគ្នា ដូចជាជាមួយកូយកា និងរដ្ឋាភិបាលកម្ពុជា មានសារៈសំខាន់ណាស់ក្នុ ងការពង្រឹងសមត្ថភាពជាតិ និងការរៀបចំនិងការឆ្លើយតបរបស់ថ្នាក់ជាតិនិងមូលដ្ឋាន នៅក្នុងវិបត្តិរាតត្បាតនេះ”។

កម្មវិធីនេះនឹងចាប់ផ្តើមដំណើរការដំបូង រហូតដល់ខែធ្នូឆ្នាំ ២០២០ ហើយនឹងត្រូវអនុវត្ត នៅខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ឧត្តរមានជ័យ និងខេត្តព្រៃវែង ដែលមានចំនួនជនចំណាកស្រុកវិលត្រឡប់មកវិញច្រើនជាងគេ។ យ៉ាងហោចណាស់ ជនចំណាកស្រុក និងសមាជិកសហគមន៍ ១០ ម៉ឺននាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top