ព័ត៌មានជាតិ

ស្អែកនេះ ! មេសហជីព នឹងបើកកិច្ចប្រជុំពិភាក្សា លើការដំឡើង ប្រាក់ឈ្នួល អប្បបរមា សម្រាប់ឆ្នាំ២០ ២១

ភ្នំពេញ ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ នឹងបើកកិច្ចប្រជុំពិភាក្សា លើការដំឡើងប្រាក់ ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ស្អែកនេះ។

យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ លោក ហ្វា សាលី នារសៀលថ្ងៃទី៨ កញ្ញា នេះ បានឲ្យដឹងថា សហជីពបានត្រៀមរៀបចំ រួចជាស្រេច នូវតួលេខសម្រាប់ការជជែក ជាមួយភាគីនិយោជក គឺចំនួន ១២,៣៥ដុល្លារ ។ តែមិនមានន័យថា តួលេខនេះ កំណត់ជាក់លាក់ត្រឹមនឹងទេ ប៉ុន្ដែតម្លៃក្នុងចរចាតែ ប៉ុណ្ណោះ ក្រុមសហជីព មានភាពចាស់ទុំ នឹងបានយល់ដឹងច្បាស់ អំពីកត្តាសេដ្ឋកិច្ច នឹងបរិបទសង្គម ក៏ដូចជា វិបត្តិសកល ដែលពិភពលោកកំពុងជួបប្រទះ រួមជាមួយនឹងប្រព័ន្ធអនុគ្រោះពន្ធ ជាដើម។

លោក ហ្វា សាលី បន្ដថា ជាការពិតសហជីព ពុំទាន់អំពីតួលេខ ឬជំហររបស់ភាគីនិយោជកឡើយ តែបើ យោងតាមស្ថានភាពជាក់ស្តែង សហជីព អាចដឹងជាប្រយោលថា ភាគីនិយោជក មិនមានសញ្ញាណ បូក គឺមានតែផលដក ដែលសហជីពទាំងអស់គ្នា បានជ្រាបអំពីផលលំបាកកន្លងមក របស់ភាគីនិយោជក ហើយមិនមែននិយោជកទេ ដែលជួបវិបត្តិនេះ កម្មករនិយោជិត ក៏ដូចគ្នា ដែលត្រូវបាត់បង់ប្រាក់ចំណូល និងការងារ៕

To Top