ព័ត៌មានជាតិ

ថ្ងៃទី១ នៃពិធីបុណ្យ ភ្ជុំបិណ្ឌ មានពលរដ្ឋ និង ជនបរទេសដើរកម្សាន្ត នៅតាមគោលដៅ ទេសចរណ៍នានា ទូទាំងប្រទេស ជាង២១ម៉ឺននាក់

ភ្នំពេញ​ ៖​ សម្រាប់ថ្ងៃទី១ នៃឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០​ មានប្រជាពលរដ្ឋ និង ជនបរទេស ដែលបានដើរកម្សាន្ត នៅតាមគោលដៅ ទេសចរណ៍នានា ទូទាំងប្រទេស មានចំនួនប្រមាណ ២១៧.៩៣២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន២១៥.៩៤១ នាក់​ ចំណែកភ្ញៀវបរទេស មានចំនួន១.៩៩១ នាក់។

យោងតាម​គេហទំព័រ​ ហ្វេសប៊ុក​របស់​ ក្រសួងទេសចរណ៍​ នៅថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២០​ បានឲ្យដឹងថា​ ជាការកត់សម្គាល់ សម្រាប់ថ្ងៃឈប់ សម្រាកទី១នេះ សភាពការណ៍ទេសចរណ៍ ជារួម រាប់តាំងពីសន្តិសុខ សណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរ មានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំ ដុំណាមួយកើតឡើងទេ។

គណៈបញ្ជាការឯកភាពរាជធានីខេត្ត បានចាត់តាំងក្រុមការងារចុះត្រួតពិនិត្យ និងណែនាំជាប្រចាំ ក្នុងនោះមន្ទីរទេសចរណ៍ ក៏បានចុះផ្ទាល់ ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីណែនាំដល់ការធានា ការផ្តល់សេវាទេសចរណ៍ ប្រកបដោយគុណភាព តំលៃសមរម្យ ហើយគោលដៅ ទេសចរណ៍ទាំងអស់ បានបន្តពង្រឹង ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍៕

To Top