ព័ត៌មានជាតិ

ខឹងកូនស្រី លេងទូរសព្ទ័យប់ ឪពុកប្រើអំពើហិង្សា លើកូនស្រី ដូចសត្វធាតុ នៅក្រុងបាវិត

ពុកបានប្រើហិង្សា​ លើកូនស្រីយ៉ាងកម្រោល ដូចសត្វធាតុ នៅក្រុងបាវិត

ពុកបានប្រើហិង្សា​ លើកូនស្រីយ៉ាងកម្រោល ដូចសត្វធាតុ នៅក្រុងបាវិត ខេត្តស្វាយរៀងកាលពីថ្ងៃ ១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ ត្រូវបានអធិការ នគរបាលក្រុង ដឹកនាំកម្លាំងចុះទៅនាំខ្លួន ជនសង្ស័យជាឪពុក បញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បាន​បង្ហោះ​ដោយ DAP News នៅ អាទិត្យ 20 កញ្ញា 2020

ស្វាយរៀង ៖ ឪពុកបានប្រើហិង្សា លើកូនស្រីយ៉ាងកម្រោល ដូចសត្វធាតុ នៅក្រុងបាវិត ខេត្តស្វាយរៀងកាលពីថ្ងៃ ១៣ ខែកញ្ញាឆ្នាំ ២០២០កន្លងទៅនេះ ត្រូវបានអធិការនគរបាលក្រុង ដឹកនាំកម្លាំងចុះទៅនាំខ្លួន ជនសង្ស័យជាឪពុក បញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បើយោងតាម លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី ២១ ខែកញ្ញាថាករណីហិង្សានេះ បានកើតឡើង កាលពីសប្តាហ៍មុន ហើយគ្រួសារជនរងគ្រោះ ក៏មិនបានដាក់ពាក្យប្ដឹង មកប៉ុស្តិ៍រដ្ឋបាល សង្កាត់ច្រកម្ទេសដែ រ ដូច្នេះសមត្ថកិច្ចយើងពុំបានដឹង នូវព័ត៌មាននេះទេ តែដោយមានការបង្ហោះ តាមហ្វេសប៊ុក ថា មានករណីអំពើហិង្សាឪពុកវាយកូន នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ទើបលោកបញ្ជាឲ្យកម្លាំង ចុះស្រាវជ្រាវ ។ រហូតមកដល់ព្រឹកថ្ងៃទី២១កញ្ញានេះ កម្លាំងយើងបាននាំខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីចាត់តាមនីតិវិធីច្បាប់។

លោកអធិការ បានបញ្ជាក់ថា ជនសង្ស័យជាឪពុក តែងតែបង្កបញ្ហានៅក្នុងគ្រួសារ ហើយសមត្ថកិច្ចក៏ធ្លាប់បានហៅមកអប់រំ ដើម្បីកុំឲ្យបង្ករហឹង្សា នៅក្នុងគ្រួសារបន្តទៀតដែរ ។ តែដោយសារជនសង្ស័យ មិនកែខ្លួននៅតែបោក របស់របរក្នុងផ្ទះ ប្រពន្ធរបស់ជននេះទ្រាំលែង បានក៏រត់ទៅភ្នំពញ ចោលបន្សល់ទុកកូនស្រី ៣នាក់នៅក្នុងបន្ទុកគ្រួសារ ។ ហើយជននេះបានប្រើអំពើហិង្សា ទៅលើកូនស្រីរបស់ខ្លួន គ្រាន់តែខឹងកូនលេងទូរសព្ទ័យប់។

សូមបញ្ជាក់ថា តាមគណនីហ្វេសប៊ុកមួយឈ្មោះ «Bee Nang Sad» បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ ។ ហ្វេសប៊ុកឈ្មោះ «Bee Nang Sad» ថា «ខ្ញុំសូមអោយខាងច្បាប់ ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ ។ ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារ ជាច្រើន លើកច្រើនសារ ។ មកពីផឹកស៊ីម្តងៗ តែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធ រួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅ ជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ ។ ឥឡូវនេះធ្វើបាបប្អូនស្រី ខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបាន ព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»៕

To Top
×