ព័ត៌មានជាតិ

អូស្រ្តាលី ជួយស្តារនីតិសម្បទា នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជទូត Kang បានទៅទស្សនកិច្ចនៅ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ភូមិភាគបាត់ដំបង ដែលគ្រប់គ្រងដោយ មូលនិធិជនពិការ – PWDFដោយមានការគាំទ្រពីគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (International Committee of the Red Cross Cambodia) ។

មជ្ឈមណ្ឌលនេះ ផ្តល់ការគាំទ្រយ៉ាងសំខាន់ ដល់ជនរងគ្រោះ ដោយសារគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ដោយសារជំងឺ និងគ្រោះថ្នាក់ផ្សេងៗ។ ក្នុងឆ្នាំ ២០១៩ មជ្ឈមណ្ឌលនេះ បានជួយប្រជាជនកម្ពុជាជាង ៨.០០០ នាក់ ដែលជាងពាក់កណ្តាលនៃជនរងគ្រោះទាំងនេះ គឺជាជនរងគ្រោះ ដោយសារគ្រាប់មីន។

មជ្ឈមណ្ឌលនេះ អាចផលិតបានដោយផ្ទាល់នូវអវយវៈសិប្បនិម្មិត ដែលស័ក្តសម តាមតម្រូវការរបស់ជនមានពិការភាព ដោយអវយវៈសិប្បនិម្មិតនេះ ផ្តល់ឱ្យពួកគេដោយឥតគិតថ្លៃ។
អូស្រ្តាលីចូលរួមចំណែក ក្នុងការកែលំអគុណភាពនៃមជ្ឈមណ្ឌល ស្តារលទ្ធភាពពលកម្ម កាយសម្បទា នៅកម្ពុជា តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការ កម្ពុជា-អូស្ត្រាលី ដើម្បីការផ្តល់សេវា ប្រកបដោយនិរន្តភាព និង សមធម៌ (ACCESS) រួមទាំងការជួយដល់មូលនិធិជនពិការ (PWDF) ដើម្បីបង្កើតគោលការណ៍ណែនាំរួមសម្រាប់មជ្ឈមណ្ឌលទាំងអស់៕

ដោយៈ សយ សុភា

To Top