ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថមសម្ភារៈសិក្សា ដល់សិស្សានុសិស្ស សាលាបឋមសិក្សា២ នៅខេត្តព្រះសីហនុ ស្របពេល សាលារៀន បើកឡើងវិញ

ព្រះសីហនុ៖ ក្រោយសិស្សានុសិស្សចូលរៀនវិញ ថ្មីនេះលោកឧកញ៉ា ទៀ វិចិត្រ​ និងគ្រួសារ បានឧបត្ថម្ភ កាតាបសម្រាក់ដាក់សម្ភារៈសិក្សា ដល់សិស្សានុសិស្ស នៅសាលារៀនមួយចំនួន ដូចជានៅសាលារៀន កោះរុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមួយកន្លែងទៀត នៅសាលារៀនក្នុងភូមិ ព្រៃត្បេះ ឃុំពែ្រកពោធិ៍ ។

ឆ្លៀតក្នុង​ឱកាសនេះ លោកឧកញ៉ា ទៀ វិចិត្រ បានផ្តាំផ្ញើ ដល់សិស្សានុសិស្ស រក្សាអនាមយ័ល្អ ការពារបង្ការជំងឺកូវីដ១៩ តាមការណែនាំ​ របស់ក្រសួងសុខាភិបាល ។

សកម្មភាពមនុស្សធម៍នេះ ទទួលបានការអបអរសាទរ និងជូនពរពីមន្ត្រីមូលថ្ឋាន លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាលសិស្ស ដោយបានជូនពរ​ លោកឧកញ៉ានិងគ្រួសារជួប តែសេចក្ដីសុខ សុភមង្គល និងសុខភាពល្អ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top