ព័ត៌មានជាតិ

ទឹកនៅខេត្តព្រះវិហារ លើសកម្រិតប្រកាស អាសន្នហើយ

ភ្នំពេញ ៖ទឹកជន់នៅខេត្តព្រះវិហារ លើសកម្រិតប្រកាសអាសន្នហើយ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ។

បើតាមសេចក្តីរាយការណ៍ ពីមន្ទីរព័ត៌មានខេត្តព្រះវិហារមក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានថា គិតត្រឹមម៉ោង៧ ព្រឹកនះ ស្ពានតាកឹងមានកម្ពស់១៣.១៣ម៉ែត្រធៀបនឹងថ្ងៃម្សិលមិញឡើង=០.៤៥ម៉ែត្រ(ប្រកាសអាសន្ន=១២.៥០ម៉ែត្រ)។

សម្រាប់ក្រុងព្រះវិហារ មានកម្ពស់១១.៥៨ម៉ែត្រធៀបនឹងថ្ងៃម្សិលមិញឡើង=០.៤៤ម៉ែត្រ(ប្រកាសអាសន្ន=១១.៥០ម៉ែត្រ)។

ជាមួយគ្នានេះ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានចេញសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ងាយរងគ្រោះ ដោយសារទឹកជំនន់ រួចរាល់ហើយ ព្រមទាំងបានបញ្ជួន សារសំលេង តាមប្រព័ន្ធប្រកាសឲ្យដឹងមុន១២៩៤ រួចរាល់ដូចគ្នាផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top