ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម បន្តដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ អមដំណើរ លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក ហ៊ុន ម៉ានី និងអភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ចុះមើលស្ថានភាពទឹក តាមដងផ្លូវក្រវាត់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ប៉ោ វណ្ណាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បាននាំយកអំណោយសម្ភារ:បរិក្ខារ ថ្នាំសង្កូវ និងស្បៀង របស់សហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ។រួមមាន៖
⁃ ទឹកសុទ្ធ ៨០០យួរ
⁃ ថ្នាំប៉ារ៉ាសេតាម៉ុល ១០កេស
⁃ ថ្នាំមុលទីវីតាមីន ១០កេស
⁃ មី ៣០០កេស
⁃ ត្រីខ ៣០០យួរ

លោក អ៊ុ រាត្រី បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានអញ្ជើញ នាំទទួលអំណោយជាអង្ករ សម្ភារៈ មកឧបត្ថម្ភដល់ខេត្ត ដើម្បីជួយដល់ប្រជាពល រដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងឱកាសដែលលោកប្រធាន ព្រមទាំងក្រុមការងារ ក៏បានអញ្ជើញ ពិនិត្យមើលស្ថានភាពទឹកជំនន់ និងជួបពិភាក្សាស្វែងយល់ ពីស្ថានភាពទឹកជំនន់ វិធានការដោះស្រាយឆ្លើយតប របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការជួយប្រជាពលរដ្ឋ ៕

ដោយ៖ ប៊ុន វាសនា

To Top
×