ព័ត៌មានជាតិ

លោកត្រាំ ផ្ញើសារថ្វាយព្រះមហាក្សត្រកម្ពុជា បញ្ជាក់ថា យើងនៅតែប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព ដើម្បីប្រជាជនកម្ពុជា

ភ្នំពេញ ៖ លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិក បានផ្ញើសារថ្វាយព្រះមហាក្សត្រកម្ពុជា ដោយបញ្ជាក់ថា អាមេរិកនៅតែប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព ដើម្បីប្រជាជនកម្ពុជា ។

ក្នុងសារលិខិតរបស់ លោក ដូណាល់ ត្រាំ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីចូលរួមអបអរសាទរ ចំពោះខួបលើកទី៦៧ឆ្នាំ នៃបុណ្យឯករាជ្យជាតិ របស់កម្ពុជាបានបញ្ជាក់ថា «យើងនៅតែប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព ដើម្បីប្រជាជនកម្ពុជា ។ ខ្ញុំសូមថ្វាយព្រះពរជូនចំពោះ ព្រះករុណា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជាទាំងអស់ សូមឱ្យមានសុខភាពល្អ បរិបូរណ៍ នាពេលអនាគត» ៕

To Top