ព័ត៌មានជាតិ

កម្ពុជា ជាប់លេខ១នៅអាស៊ី និងលេខ៣ ក្នុងពិភពលោក ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ល្អជាងគេ

ភ្នំពេញ ៖ បើតាមរបាយការណ៍ Le Bureau de Prospective Economique របស់ប្រទេសសេណេហ្កាល់ ស្តីអំពី សន្ទស្សន៍នៃស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ បានឲ្យដឹងថា ប្រទេសកម្ពុជា ជាប់លេខ១នៅអាស៊ី និងលេខ៣ ក្នុងពិភពលោក ដែលជាប្រទេសមានស្ថានភាព គ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺ បានល្អជាងគេ។

យោងយាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ឲ្យដឹងបន្ថែម ថា «កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុងចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique »។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន៣០៤នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយទូទាំងប្រទេស ចំនួន២៩៤នាក់ និងអ្នកសម្រាកព្យាបាលជំងឺ ចំនួន១០នាក់៕

To Top