ព័ត៌មានជាតិ

គ.ជ.ប នឹងរៀបចំកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ ស្ដីពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង

ភ្នំពេញ ៖ គណៈគម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដី ពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅ ឃុំ-សង្កាត់ ទូទាំងប្រទេស ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងតវ៉ា ឬនិងពាក្យបណ្ដឹងជំទា ស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងការអញ្ជើញប្រជាពលរដ្ឋឲ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត ដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឈ្មោះ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ នៅសាលសន្និសី ទជាន់ទី១ នៃទីស្ដីការ គ.ជ.ប។

យោងតាមសេចក្ដីជូនដំណឹងរបស់គ .ជ.ប បានឲ្យដឹងថា អ្នកចូលរួមកិច្ចប្រជុំនាពេលខាងមុខ នេះ រួមមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ,តំណាងព្រឹទ្ធសភា ,តំណាងរដ្ឋសភា ,ក្រសួងពាក់ព័ន្ធនានា ,តំណាងគណបក្សនយោបាយ ,តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន៕

To Top