ព័ត៌មានជាតិ

និស្សិតខ្មែរជាង១០០នាក់ សិក្សានៅអ៉ីស្រាអែល នឹងមកដល់ភ្នំពេញ នៅម៉ោង៦ព្រឹកស្អែកនេះ

ភ្នំពេញ ៖ និស្សិតកម្ពុជាសិក្សា និងហាត់ការជំនាញកសិកម្មនៅ ប្រទេសអុីស្រាអែលចំនួន១២៨នាក់នឹងមកដល់រាជធានីភ្នំពេញ នៅម៉ោង៦ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ។ នេះបើតាមការផ្សព្វផ្សាយក្នុងផេកទូតខ្មែរប្រចាំនៅប្រទេសអេហ្ស៊ីប។

ពួកគេចាកចេញពីទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែលនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣:៤៥ នាទី ដោយធ្វើការហោះហើរត្រង់មកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ២០២០ វេលា ម៉ោង ៦ ព្រឹក ដែលជាជើងហោះហើរដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក ក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអុីស្រាអែល។

ការត្រឡប់មកប្រទេសវិញ ដោយសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្របសម្រួល និងអនុញ្ញាតឲ្យមានជើងយន្តហោះ ដំបូងបង្អស់ជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរ EL AL អុីស្រាអែល​ ។

ការវិលត្រលប់នៃនិស្សិតកម្ពុជាជំ នាញកសិកម្មទាំង នេះ គឺជាផ្នែកមួយនៃកម្មវិធីសិក្សា និងហាត់ការជំនាញកសិកម្មដែល មានឈ្មោះថា Granot Agrostudies Program ក្រោមការឧបត្ថម្ភរបស់ MASHAV ដែលជាទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់អុីស្រាអែល។

សូមបញ្ជាក់ថា និស្សិតកម្ពុជាទាំង១២៨ នាក់ដែលបានបញ្ចប់ការសិក្សា និងហាត់ការជំនាញកសិកម្មនៅអុីស្រាអែល បានជាប់គាំងនៅអុីស្រាអែល រយៈពេល៣ ខែ មកហើយ៕

To Top