ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ អរគុណ JICA ផ្តល់ជំនួយយ៉ាងច្រើន សន្ធឹកសន្ធាប់មកកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងអំណរគុណចំពោះ ទីភា្នក់ងារស ហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) ដែលបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់មកដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងជំនួបពិភាក្សាការងារ និងជម្រាបលា ពីលោក Sugano Yuichi អតីតប្រធានតំណាង JICA និងជំនួបសម្តែងការគួរ សមពីលោកស្រី Kamei Haruko ប្រធានតំណាង JICA ថ្មី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុ ល បានថ្លែងអំណរគុណដល់ជប៉ុន ដែលផ្តល់នូវគ្រឿងចក្រសម្រាប់ សាងសង់ផ្លូវដល់ក្រសួង ចំពេលក្រសួងត្រូវ ការជាចាំបាច់ក្នុងការបញ្ជូនទៅសម្រាប់ការសាងសង់ផ្លូវ ទាំង៣៨ខ្សែ នៅសៀមរាប។

លោកក៏បានលើកឡើង អំពីការផ្តល់ជូននូវឧបករណ៍ និងគ្រឿងចក្រសម្រាប់សាងសង់ ដែលមានទឹកប្រាក់ សរុប៨លាន ដុល្លារ ដល់មន្ទីរសាធារណការ នៅទូទាំងប្រទេស។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជប៉ុន តាមរយៈJICA ដែលបានផ្តល់នូវជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាពិសេស ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ»។

ជាការឆ្លើយតប លោក Sugano Yuichi បានថ្លែងអំណរគុណក្រសួង ចំពោះកិច្ចសហការយ៉ាង ពេញទំហឹងកន្លងមក និងបានណែនាំឲ្យទទួលស្គាល់ លោកស្រី Kamei Haruko ប្រធានតំណាង JICA លោក Sasaki Jun ទីប្រឹក្សាគោលនយោបាយដឹកជញ្ជូន និងលោក Kobayashi Kenichi ប្រធានទីប្រឹក្សា នៃគម្រោងធ្វើឲ្យប្រសើរឡើង ប្រព័ន្ធភស្តុភារកម្មដែល ទើបទទួលការតែងតាំងថ្មី និងកាន់ការងារនៅកម្ពុជា៕

To Top