ព័ត៌មានជាតិ

ក្រសួងអប់រំ លើកពេលការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២០

ភ្នំពេញ ៖ ដើម្បីចាត់វិធានការឆ្លើយតបឲ្យបានទាន់ពេលវេលា និងចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ- ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលើកពេលការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២០ ដែល គ្រោងរៀបចំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ រាជធានីភ្នំពេញ ទៅធ្វើចាប់ពីថ្ងៃទី១៥-២៤ ខែធ្នូ ឆ្នាំ២០២០ វិញ។ នេះបើយោងតាម សេចក្ដីជម្រាបជូន ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត របស់ក្រសួងអប់រំ ចេញផ្សាយ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ៣២៦នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយទូទាំងប្រទេស ចំនួន៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕

To Top