ព័ត៌មានជាតិ

ម៉ុងហ្គោលី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់៨០១នាក់

អ៊ូឡង់ បាទ័រ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២០ថា ម៉ុងហ្គោលី បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេស កើនឡើងដល់៨០១នាក់ ។ មជ្ឈមណ្ឌលជំងឺឆ្លងជាតិ បានឲ្យដឹងនៅថ្ងៃអង្គារ បានឲ្យដឹងដូច្នេះ ។

មជ្ឈមណ្ឌលបានឲ្យដឹងថា ករណីចុងក្រោយបង្អស់ គឺជាអ្នកឆ្លងជំងឺក្នុងស្រុក ។ សរុបមានករណីឆ្លងចំនួន៣៦៩នាក់ ដែលបានរាយការណ៍ឲ្យដឹងនៅទូទាំងប្រទេស ។

ប្រទេសម៉ុងហ្គោលី បានស្នើឲ្យបិទ្ធទូទាំងប្រទេសរហុតដល់ថ្ងៃទី០១ ខែធ្នូនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ និងបញ្ជាក់ថា ពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់គ្នាជាមួយអ្នកឆ្លង ក្នុងស្រុកដែលជាអ្នកជំងឺកូវីដ១៩ ។

ប្រទេសអាស៊ានមួយនេះ បានកត់ត្រាថា មានអ្នកជាសះស្បើយពីជំងឺចំនួន៣៥៨នាក់ មិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះនៅឡើយទេ ៕

To Top