ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង រំលឹកដល់ពលរដ្ឋមានការ ប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តន៍តាម ក្រសួងសុខាភិបាល ដើម្បីការពារ នៃការឆ្លងកូវិដ១៩

កោះកុង :សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង នៅថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២០បានចុះសំណេះសំណាលនិងផ្តល់អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តចែកជូនបងប្អួនប្រជាពលរដ្ឋ រស់នៅជាមួយ មេរោគអេដស៍ចំនួន ៣០នាក់ស្ថិតនៅស្រុកមណ្ឌលសីមាខេត្តកោះកុង ដោយមានការចូលរួមក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ប្រាក់ វិចិត្រ អភិបាលស្រុលមណ្ឌលសីមា និងសមាជិកសមាជិការរបស់សាខានិងអនុសាខាកាកបាទក្រហមផងដែរ។

ក្នុងឱកាសនេះ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអាននូវសារលិខិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍៦ចំណុច ឬួមនឹងការប្រឈមទៅនឹងការទប់ស្តាត់ការីករាលដាលជំងឺកូវីដ១៩ ដូចតទៅ :
១-សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ និងជំងឺកូវីដ១៩ ឱ្យបានដល់សហគមន៍ជនបទ នឹងត្រូវផ្ដល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ រស់នៅធម្មតាតាមបែបគន្លងថ្មី។
២-សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅស្វែងរកកន្លែងផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេស៍ដោយស្ម័គ្រចិត្ត និងរក្សាការសំងាត់នៅតាមសេវាសាធារណៈ សង្គមស៊ីវិល ឯកជន ។ល។ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តក្នុងការថែទាំ និងព្យាបាលទាន់ពេលវេលា ។

៣-ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារជម្លង មេរោគអេដស៍ទៅទារក។
៤-សូមបញ្ឍប់ជាដាច់ខាត នូគ្រប់ទម្រង់មាក់ងាយ និងរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ ស្តីពីការបង្ការ ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាផង និងទង្វើមនុស្សធម៌។
៥-សូមប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរ ឬមានការប្រព្រឹត្ត ប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ សូមប្រើប្រាស់ស្រោមអនាម័យ អោយបាន១០០%នៅរៀងរាល់ពេលដែលមានទំនាក់ទំនងរួមភេទ។

៦-សូមបងប្អូនជនរួមជាតិរួមគ្នាជាកម្លាំងចរន្តជាតិ ជាកម្លាំងសាមគ្គីរឹងមាំក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ១៩ជាពិសេសមិនឲ្យកើតមាន ក្នុងសហគមន៍។
លោកស្រីបានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យមាន ការប្រុងប្រយ័ត្នឲ្យខ្ពស់នៃការរីករាលដាលនៃជំងឺឆ្លងកូវិដ១៩ដែលមានជាហានិភ័យខ្ពស់ នៅលើពិភពលោក។ ដូច្នេះសូមបងប្អូនត្រូវអនុវត្តន៍ទៅតាមផ្សព្វផ្សាយអប់រំណែនាំ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ហើយបងប្អូនត្រូវថែរក្សាសុខភាព និងថែរក្សាអនាម័យបរិស្ថានក្រុមគ្រួសារដោយខ្លួនឯងឲ្យជាប់ជួនដើម្បីការពារនៃការឆ្លងជំងឺដ៍សាហាវមួយនេះ។

អំណោយទាំងនោះមានដូចជា អង្ករ២៥គក្រ.មីម៉ាម៉ា១កេះ.ត្រីខ១ឡូ.ទឹកសុទ្ធ១កេះ.សាប៑ូដុះខ្លួន៤ដុំ.ថ្នាំបាញ់ម៉ូស២កំប៉ុង.ម៉ាស អាយឺតនិងថវិការ៨០,០០០រៀល៕

To Top