ព័ត៌មានជាតិ

ឯកឧត្តម លឹម គានហោ ផ្ញើសារជូនពរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសចូលឆ្នាំសកល២០២១

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមនិងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១ សូមសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវ សុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លា ប្រាជ្ញារឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកម្រើន ថ្កុំថ្កើនថែមទៀត។

សូម សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី និងចៅៗ ជាទីស្រលាញ់ ជួបតែសុភមង្គល វិលបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

To Top