ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង និងមន្ត្រីសុខាភិបាល ចុះសួរសុខទុកនាំអំណោយ មនុស្សធម៌ ជូនពលរដ្ឋ៤៨០គ្រួសារ សិស្ស៣៣៤ លោកគ្រូ ១១នាក់

កោះកុង : លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធាន ស.ស.យ.កខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខសំណេះសំណាល ពាំនាំនូវសម្ភារៈប្រើប្រាស់គ្រឿង ឧបភោគបរិភោគ និងពិនិត្យជំងឺជូនប្រជាពលរដ្ឋ ចំនួន២ភូមិ ស្ថិតក្នុងភូមិកំលតភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលតំបន់ដាច់ស្រយាល ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងឲ្យដឹងថា ក្នុងនាមលោកស្រី ជាអភិបាលខេត្តកោះកុង ទោះបីបងប្រជាពលរដ្ឋ រស់នៅតំបន់ឆ្ងាយដាច់ស្រយាល យ៉ាងណាក៍ដោយទោះបីតំបន់ព្រៃភ្នំជ្រលង ដងអូរ និងតំបន់ដីកោះយ៉ាងណាក៍អាជ្ញាធរ ព្យាយាមធ្វើដំណើររហូតដល់គោលដៅ មិនឲ្យបងប្អូន អ៊ុំ ពូ មា មីង ក្មួយៗខកបំណងឡើយ ជាក់ស្តែងដូចក្នុងថ្ងៃនេះ អញ្ជឹងធ្វើដំណើរកាត់ព្រៃកាត់ជ្រោះជ្រលង ដងអូរ អាជ្ញាធរព្យាយាម ដើម្បីបានជួបបងប្អូនហើយឲ្យបងប្អូន បានស្គាល់លោកស្រី និងមន្ត្រីគ្រប់ស្ថាប័នផងដែរ។
លោកស្រីអភិបាលខេត្តបានថ្លែងបន្តថា សូមពុកម៉ែ អុំ ពូ មា មីង បងប្អូនរស់នៅតំបន់ព្រៃភ្នំនេះ សូមថែរក្សាសុខភាព និងការពារជំងឺផ្សេងៗ ឲ្យបានល្អស្របពេល អាកាសធាតុចុះត្រជាក់ ហើយអ្វីដែលសំខាន់ សូមបងប្អូនចេះថែរក្សា សុខភាព ថែរក្សាអនាម័យ បរិស្ថានជុំវិញខ្លួនឯង ជាពិសេសសូមបងប្អូន ចូលរួមអនុវត្តន៍ការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវិដ១៩ ឆ្លងចូលក្នុងសហគមន៍ បើមានបងប្អូនណាដែលធ្វើដំណើរ មកពីក្រៅប្រទេសសូមរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ក្នុងការទប់ស្កាត់ នៃចម្លងកូវិដ១៩ ហើយបងប្អូនត្រូវអនុវត្តន៍ ការផ្សព្វផ្សាយណែនាំអប់រំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយអនុវត្តន៍ឲ្យបាន(៣ការពារ ៣កុំ) ពាក្យនេះបងប្អូនគួរ តែពិចារណា ហើយអនុវត្តន៍ ជាប់ជានិច្ច ដើម្បីការពារ វិធីសាស្រ្ត ការរីរាលដាលជំងឺ ឆ្លងកូវិដ១៩ចូលក្នុងសហគមន៍ ។ ហើយបើបងប្អូន មានបញ្ហាសុខភាពខុស ពីប្រក្រតីសូមអញ្ជើញទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជួបលោកគ្រូពេទ្យ ដើម្បីពិភាក្សានិងពិគ្រោះយោបល់ស្តាប់ តាមការណែនាំរបស់់លោកគ្រូពេទ្យ។

លោកស្រីអភិបាលខេត្ត បានថ្លែងបន្តថា អរគុណសន្តិភាព ដែលបានធ្វើឲ្យប្រទេសជាតិ មានភាពរីកចំរើន មានការអភិវឌ្ឍន៍គ្រប់វិស័យ ហើយសន្តិភាពនេះហើយ ដែលធ្វើឲ្យយើងបានជួបជុំក្រុមគ្រួសារ មានភាពសប្បាយរីករាយ ហើយមានសេរីភាព ពេញលេញ ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍នេះ គឺស្ថិតក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោយ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានលះបង់ គ្រប់កាលៈទេសៈ ដើម្បីស្វែងរកសន្តិភាព និងធនធានមនុស្ស ជូនប្រទេសជាតិ ជូនប្រជាពលរដ្ឋ ជាពិសេសសម្តេចប្រទេសជាតិ មានភាពល្បាយល្បី នៅលើឆាកអន្តរជាតិផងដែរ ។

លោកស្រីបានបន្តថា អំណាយទាំងនេះវាតិចតួយមែន តែគឺជាសិល្បៈចែករំលែកពីសប្បុរសជន ដើម្បីជួយសម្រួលក្នុងជីវភាព គ្រួសាររបស់បងប្អូន បានមួយកម្រិតផងដែរ។ សូមបញ្ជាក់ថា ពលរដ្ឋចំនួន៤៨០គ្រួសារ ក្នុង១គ្រួសារ ទទួលបានក្រណាត់៥ម៉ែត្រគ្រឿង ឧបភោគបរិភោគនិងថ្នាំពេទ្យសាប៊ូ ១ចំនួន លោកគ្រូអ្នកគ្រូ១១នាក់ ទទួលបានសម្ភារសិក្សា និងថវិកាមួយចំនួន សិស្ស៣៣៤នាក់ក្នុងម្នាក់ៗ ទទួលបានសម្ភារៈសិក្សា ១ឈុតផងដែរ ៕

To Top