ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ យាយនិងតា មិនទាន់ចង់ស្លៀកពាក់ តាមបែបអាចារ្យទេ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងភរិយានៅព្រឹកថ្ងៃទី៧ កុម្ភៈនេះបានអញ្ជើញថតរូប មុនចេញដំណើរទៅចូលរួមមង្គលការចៅ ។ ជាមួយគ្នានោះ សម្ដេចតេជោ បានបង្ហាញសំណេរខ្លីថា សម្ដេច និងភរិយាមិនទាន់ចង់ស្លៀកពាក់ តាមបែបអាចារ្យទេ ព្រោះនៅចង់តែងខ្លួន ប្រណាំងជាមួយកូននិងចៅ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើ គេហទំព័រហ្វេសប៊ុកថា “ថតរូបមុនចេញដំណើរ ទៅចូលរួមរៀបការចៅ ។ យាយនិងតាមិនទាន់ចង់ស្លៀកពាក់ តាមបែបអាចារ្យទេ ព្រោះយាយនៅចង់តែងខ្លួន ប្រណាំងជាមួយកូននិងចៅ” ៕

To Top