ព័ត៌មានជាតិ

សកម្មជន ការពារព្រៃឈើ ត្រូវបានសាលាដំបូង ខេត្តក្រចេះ ដោះលែង

ភ្នំពេញ ៖ បន្ទាប់ពីធ្វើកិច្ចសន្យា រួចសកម្មជន ការពារព្រៃឈើ ៥រូប ក្នុងចំណោម១០រូប ដែលត្រូវបានឃាត់ខ្លួន ត្រូវសាលាដំបូងខេត្តក្រចេះ ដោះលែងឲ្យមានសេរីភាពវិញ នៅម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ នេះបើតាមយោងតាមការ ចេញផ្សាយ របស់សមាគមអាដហុក ។

អ្នកទាំង៥នាក់នោះ ត្រូវបានឲ្យធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព ដើរតាមក្រុមសកម្មជន ការពារព្រៃឈើមកពីខាងក្រៅ មូលដ្ឋានរបស់ខ្លួន ។ ចំណែកឯ សកម្មជនចំនួន ៥ នាក់ទៀត ត្រូវបានមន្ត្រីជំនាញធ្វើការ បញ្ជូនពួកគាត់មកមន្ទីរ បរិស្ថានខេត្ត ដើម្បីធ្វើការសាកសួរ នៃដំណើររឿងនេះ កាលពីវេលាម៉ោងវេលាម៉ោង ៣ រសៀល រហូតដល់ម៉ោងជាង៥ល្ងាច សកម្មជនទាំង ៥ នាក់ ត្រូវបានបញ្ជូនមកឃាត់ខ្លួនទុក នៅអធិការដ្ឋាន នគរបាលក្រុងក្រចេះ ។

កាលពីរសៀលថ្ងៃ៥ កុម្ភៈ មន្ត្រីអភិរក្សបរិស្ថានខេត្តក្រចេះ បានឃាត់ខ្លួនសកម្មជន ការពារព្រៃឈើ ១០រូប ក្នុងតំបន់ព្រៃឡង់ នៅចំណុចអូស៊ែវ ភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។ មូលហេតុនៃការឃាត់ខ្លួននេះ ដោយសារតែក្រុមសកម្មជន ការពារព្រៃឈើទាំងនេះ បានចូលទៅធ្វើសកម្មភាព ដាក់ស្លាកជាពាក្យ ស្លោកលើដើមឈើ ក្នុងន័យឲ្យបញ្ឈប់ ការកាប់បំផ្លាញព្រៃឈើ និងចូលរួមក្នុងការការពារព្រៃឈើ ជាសម្បត្តិ ។ នេះបើតាមអាដហុកដដែល ៕

To Top