ព័ត៌មានជាតិ

លោក ហាក់ លី នាយរង ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ក្រោយវាយស្រ្តីម្នាក់ និងគំរាមបាញ់សម្លាប់

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននៅរសៀលថ្ងៃទី១៧ កុម្ភៈនេះ បានចេញមកបកស្រាយនិងបំភ្លឺថា លោក ហាក់ លី នាយរង ការិយាល័យ ប្រឆាំង ការជួញដូរ មនុស្សនៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញពិត ជាបានបង្កអំពើហិង្សាទៅលើនារីម្នាក់ នៅហាងខារ៉ាអូខេ នៅខេត្តព្រៃវែង។

តាមរយៈគេហទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅមុននេះបន្តិច អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថាពេលនេះលោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ម្យ៉ាងវិញទៀត ស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេច របស់ព្រះអាជ្ញារខេត្តព្រៃវែងជាមុនសិន ។

សូមរំលឹកថា លោក ហាក់ លី ហៅ ពៅ នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចោទប្រកាន់ថា បានវាយស្ត្រីម្នាក់ និងគំរាម បាញ់សម្លាប់ នៅក្នុងហាងជំនោរមករា ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×