ព័ត៌មានជាតិ

ឆ្នាំ២០២០ គណៈកម្មការអន្ដរក្រសួង ចុះបញ្ជីលេខពិសេស សម្រាប់រថយន្តគ្រួសារ និងរថយន្តធុនស្រាល ជាង៤ម៉ឺនផ្លាក

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ឆ្នាំ២០២០ គណៈកម្មការអន្តរក្រសួង ចុះបញ្ជីលេខពិសេស សម្រាប់រថយន្តគ្រួសារ និងរថយន្តធុនស្រាល ចំនួន ៤២ ៧២៧ ផ្លាក និង ទទួលចំណូលបាន ៨,៥៨លានដុល្លារ កើនឡើង ៤៥% បើធៀបនឹងឆ្នាំ២០១៩។

ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងសាធារណការ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល បានថ្លែងថា «ក្នុងឆ្នាំ២០២០នេះ គណៈកម្មការអន្តរក្រសួង បានចុះបញ្ជីលេខពិសេស សម្រាប់រថយន្តគ្រួសារ និងរថយន្តធុនស្រាល សរុបចំនួន ៤២ ៧២៧ ផ្លាក បានទទួលចំណូលប្រមាណជាង ៣៤ ពាន់លានរៀល ស្មើនឹង ៨,៥៨ លានដុល្លារអាមេរិក កើនឡើង ៤៥% ធៀបនឹងឆ្នាំ២០១៩»។

លោកបន្ដថា «ដោយឡែក បន្ទាប់ពីបានដាក់ឲ្យដំណើរ ការប្រព័ន្ធស្វ័យប្រវត្តិកម្ម លក់លេខពិសេសផ្ទាល់ខ្លួន គិតចាប់ពីថ្ងៃទី០៧ ខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២០ បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ចំនួន ៣ ៧១៩ ផ្លាក និងប្រមូលចំណូល បានចំនួន ៨ លានដុល្លារអាមេរិក សរុបចំណូលពីការលក់លេខពិសេសមានប្រមាណ ១៦ លានដុល្លារអាមេរិក»។

ឆ្លៀតឱកាសនោះ លោករដ្ឋមន្ដ្រីសាធារណការ ក៏បានលើកឡើងថា ក្រសួងបញ្ចប់ការរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្ត ស្តីពីការដឹកជញ្ជូនតាមផ្លូវដែក ដើម្បីឈានទៅរកការបញ្ចប់ការ ចរចាកិច្ចព្រមព្រៀងសម្បទាន ផ្លូវដែកជាមួយក្រុមហ៊ុន Royal Railway និងស្វែងរកដៃគូ វិនិយោគបន្ថែមលើការអភិវឌ្ឍផ្លូវដែក និងបន្តយកចិត្តទុកដាក់ លើការតភ្ជាប់ផ្លូវដែក និងការដឹក ជញ្ជូនតាមផ្លូវដែក ជាពិសេសផ្លូវដែកក្នុងរាជធានីភ្នំពេញ ផ្អែកលើការសិក្សាជម្រើសដែលសមស្រប រវាងការសាងសង់រថភ្លើងធុនស្រាល ស្វ័យប្រវត្តិលើអាកាស(AGT) រថភ្លើងក្រោមដី(Subway) និងរថភ្លើងទំនើបប្រភេទ (Monorail) ។

លោករដ្ឋមន្ដ្រីបញ្ជាក់ថា ក្រសួងជំរុញការសិក្សា សម្រាប់សាងសង់ និងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅកំពង់ផែស្វយ័តភ្នំពេញ (ក្នុងគម្រោងសាងសង់ផ្លូវដែកភ្នំពេញ-បាវិត) និងជំរុញកិច្ចប្រតិបត្តិការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវដែកកម្ពុជា-ថៃ ផងដែរ។

នាឱកាសបិទសន្និបាទនេះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានជំរុ ញ ក្រសួងសាធារណការ ត្រូវយកចិត្តទុកដាក់ និងជំរុញការក សាងប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងទីក្រុង និងនៅតាមរាជធានី-ខេត្ត ក្រុង-ស្រុក និងទីប្រជុំជនធំៗ ដែលមានសកត្តានុ ពល ពិសេស បណ្ដាទីក្រុងធំៗ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។

លោករដ្ឋមន្ដ្រី ថា ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការផ្ដល់សេវាសាធារណៈឲ្យមានបានប្រសើរជូនប្រជាពលរដ្ឋ និងរុញសេវា ឲ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋ។

លោកបន្ដថា ក្រសួងបន្ដយកចិត្តទុកដាក់ លើកការតភ្ជាប់ផ្លូវដែក និងការដឹកជញ្ជូនតាមផ្លូវដែក រួមបញ្ជូលនូវការសិក្សាគ្រប់ ជ្រុងជ្រាយ និងការជំរុញការអនុវត្ត នូវគម្រោងផ្លូវអាកាសរាជធានីភ្នំពេញ ការសាងសង់ និងតភ្ជាប់ផ្លូវដែក ភ្នំពេញ-កំពង់ផែ នថ្មីភ្នំពេញ និងផ្លូវដែកភ្នំពេញ-បាវិត ការតភ្ជាប់និងជំរុញកិច្ចប្រតិបត្តិការអនុវត្តការដឹកជញ្ជូនទំនិញ និងអ្នកដំណើររវាង ផ្លូវដែកកម្ពុជា ជាមួយផ្លូវដែកថៃ និងការជំរុញដំណើរការស្ការ និងលើកកម្រិតសមត្ថភាពផ្លូវដែកកម្ពុជា ដើម្បីជំរុញប្រតិបត្តិ ការដឹកជញ្ជូនតាមផ្លូវដែកឲ្យមានចលនារស់វើក និងបង្កើនប្រសិទ្ធភាពសម្រាប់ការដឹកជញ្ជូន៕

To Top