ភ្នំពេញ៖ កក្កដា សុភ័ណ្ឌ បានជាសះស្បើយពីជំងឺកូវីដ១៩ហើយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ តែត្រូវបន្តទៅធ្វើចត្តាឡីស័ក នៅមន្ទីរចត្តាឡីស័ករាជធានីភ្នំពេញ ក្នុងសង្កាត់ព្រែកព្នៅទៀត ។ នេះបើតាមផេកហ្វេសប៊ុករបស់សិល្បករកម្ពុជា។
កាលពីថ្ងៃ១៤ មីនា កក្កដា សោភណ្ឌ័ បានប្រកាសខ្លួនឯងថា បានផ្ទុកជំងឺកូវីដ១៩ ក្រោយទទួលលទ្ធផលពីគ្រូពេទ្យថា Positive មានផ្ទុកមេរោគ កូវីដ១៩ បន្ទាប់មកពីចូលរួមមង្គលការមិត្តរបស់ខ្លួននៅតាកែវកាលពីថ្ងៃ១២ មីនា៕


