ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន សច្ចៈប្រផឹធី គោរពជូនពរ ឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ

ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុន សច្ចៈប្រផឹធីកម្ពុជា សូមគោរពជូនពរ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយកក្រុមហ៊ុន សច្ចៈប្រផឹធីកម្ពុជា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ គ.ស ២០២១ ។

យើងខ្ញុំសូមសម្តែង នូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូន សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុត ជូនចំពោះ​លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយកក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា និងលោកជំទាវ ឲ្យទទួលបាន នូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចការងារ ដើម្បីចូលរួមចំណែក​ ដឹកនាំក្រុមហ៊ុន និងចូលរួមបង្កើតការងារ ក្នុងស្រុកជួយដល់ប្រជាជនកម្ពុជា ឲ្យកាន់តែជឿនលឿន និងរីកចម្រើនថែមទៀត

សូមលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជាទីស្រលាញ់ ជួបប្រទះតែនឹងពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top