កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការករឃើញវិជ្ជមាន ជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ អ៊ុក សាឌី អាយុ ២៦ឆ្នាំ ជាកម្មកររោងចក្រ សានសឹង នៅរាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្នុងសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ដកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផល បញ្ជាក់ពីវិទ្យាស្ថានសុខភាព សាធារណៈ ពីករណ៍វិជ្ជមានកូវីដ-១៩ លើបុរសរូបនេះ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវ រកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នៃករណីនេះបន្ថែមទៀត ។ ជាលទ្ធផលបឋម ដែលក្រុមការងារបានស្រាវជ្រាវ និងរកឃើញដូចខាងក្រោមនេះ ៖


