ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីថៃ ថា វ៉ាក់សាំងរបស់ Pfizer ពី ៥ ទៅ ១០លានដូស អាចនឹងមកដល់ថៃ និងចាក់ជូន នៅខែកក្កដាខាងមុខ

បរទេស ៖ ប្រទេសថៃ កំពុងរង់ចាំការដកស្រង់ តម្លៃពីក្រុមហ៊ុន Pfizer ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក មុនពេលប្រទេសនេះ អាចទិញវ៉ាក់សាំង Pfizer / BioNTech ចំនួនពី ៥ ទៅ ១០ លានដូស ដែលត្រូវដឹកជញ្ជូន ចាប់ពីខែកក្កដាដល់ខែធ្នូឆ្នាំនេះ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃអង្គារ ថា វិទ្យាស្ថានចាក់វ៉ាក់សាំងជាតិ បានពិភាក្សា ដើម្បីធ្វើការទិញហើយកំពុង រង់ចាំការដកស្រង់តម្លៃ និងលក្ខខណ្ឌពីក្រុមហ៊ុន ដែលមានមូលដ្ឋាននៅ ម៉ាន់ហាតាន់ សហរដ្ឋអាមេរិក។

លោក ប្រាយុទ្ធ បាននិយាយថា «ខ្ញុំមិនអាចបញ្ជាក់បានទេ [ថាតើថៃនឹងទទួលបានឬអត់) ប៉ុន្តែបើវាដំណើរការរលូន គឺវ៉ាក់សាំងដ ៥ ទៅ ១០ លានដូស អាចត្រូវបានចែកចាយភ្លាមៗ នៅខែកក្កដា។ រដ្ឋាភិបាលកំពុងដុតដៃ ដុតជើងចំពោះរឿងនេះ» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top