ព័ត៌មានជាតិ

ប្រធានសមាគម ចលនា​យុវជនកម្ពុជា ​(ក្រុម១៥៧) សាខាខេត្តសៀមរាប នាំយកអំណោយ ស្បៀងអាហារ ផ្តល់ជូនគ្រួសារខ្វះខាត

ភ្នំពេញ៖ លោក ហ៊ុន ប៉ូគា ប្រធានសមាគម​ ចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ព្រមជាមួយក្រុមការងារ និងអមដំណើរដោយ លោកអភិបាលស្រុកវ៉ារិន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកអំណោយ ផ្តល់ជូនគ្រួសារ ដែលត្រូវការចាំបាច់​ នៅស្បៀងអាហារប្រចាំថ្ងៃ ចំនួនបីគ្រួសារ នៅស្រុវ៉ារិន ខេត្តសៀមរាប។

តាមការពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋ ទាំងបីគ្រួសារនេះ ពិតជាមានការខ្វះខាតខ្លាំង ដោយក្នុងនោះ មានពីរគ្រួសារ សុទ្ធតែអ្នកមានជំងឺប្រចាំកាយ និងមួយគ្រួសារទៀត ត្រូវឪពុកម្តាយស្លាប់ចោល ហើយរស់នៅជាមួយជីដូនចាស់ជរា ។

អំណោយដែលបានផ្តល់ជូន ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០ គីឡូក្រាម, មី ១កេស, ទឹកដោះគោខាប់ ១កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆារ ១ដប, ខ្ទឹមស ១គីឡូ, ស្ក ស ១គីឡូ, ប៊ីចេង ១គីឡូ, អំបិល ១គីឡូ និងថវិកា ៥ម៉ឺនរៀល ។

ក្នុងឱកាសនោះផងដែរ លោក ហ៊ុន ប៉ូគា បានមានមតិផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តន៍ តាមប្រសាសន៍ណែនាំ របស់សម្តេចតេជោ (៣កុំ ៣ការពារ) អោយបានខ្ជាប់ខ្ជួន ដើម្បីជៀសអោយផុត ពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះផងដែរ៕

To Top